បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តស្វាយរៀង កំពុងបោះជំហានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលដ៏មានសក្តានុពល

ខេត្តស្វាយរៀង កំពុងបោះជំហានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលដ៏មានសក្តានុពល

ស្វាយរៀង ៖ ខេត្តស្វាយរៀង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានសក្តានុពលក្នុងការបង្កើតរោងចក្រ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងដែន និងកំពុងបោះជំហានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលដ៏មានសក្តានុពលឆាប់ៗនៅពេលខាងមុខ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

Advertisement

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តស្វាយរៀងមិនត្រឹមតែមានសក្តានុពលលើវិស័យកសិកម្មប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងមានក្តានុពលក្នុងការអភិវឌ្ឍន៍ រោងចក្រ សហគ្រាស វិស័យកម្មន្តសាលដ៏មានសក្តានុពលទៀតផង។

សម្ដេចបញ្ជាក់ថា​ ៖

«ខ្ញុំគិតថា សក្តានុពលខេត្តស្វាយរៀង បើយើងនិយាយពីខាងកសិកម្មមួយហើយ ប៉ុន្តែអ្វីដែលសក្តានុពលសំខាន់ធំបំផុតគឺឧស្សាហកម្មទៅថ្ងៃមុខ កន្លែងផលិតកម្មដែលជាមូលដ្ឋានសំខាន់របស់យើង មិនត្រឹមតែប្រមូលផ្តុំនៅបាវិតែ ថ្ងៃក្រោយនឹងអាចរីកមកខាងនេះ ហើយខ្ញុំសង្ឃឹមថា ២០ឆ្នាំទៀតខេត្តស្វាយរៀងគឺជាបណ្តុំនៃឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេស»។

សម្តេចបានលើកឡើងបន្ថែមថា​​ ៖

«ផ្អែកលើទីតាំងភូមិសាស្រ្តស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាម មានផ្លូវល្បឿនលឿននៅពេលខាងមុខ ថ្ងៃក្រោយផ្លូវដែកភ្ជាប់ទៅភ្នំពេញ ដូច្នេះ ថ្ងៃក្រោយ កសិកម្មក្តី ឧស្សាហកម្មក្តី កម្មន្តសាលក្តី គឺជាអាទិភាពដ៏ធំសម្រាប់ទិសខាងកើត»។  

 

យ៉ាងណាក៏ដោយ ទោះជាខេត្តស្វាយរៀងមានសក្តានុពលច្រើនក្ដី ប៉ុន្តែការរៀបចំហេដ្ឋាសម្ព័ន្ធ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការគិតគូរទៅលើបរិស្ថានល្អ ជាពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពជារឿងចាំបាច់ដែលត្រូវអនុវត្តបន្តទៀត ដើម្បីជាប្រយោជន៍សេដ្ឋកិច្ច ភាពរីកចម្រើន ជាពិសេស ការលើកកម្ពស់ចំណូលជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ។

គិតមកទល់ដើមឆ្នាំ២០២៦ ខេត្តស្វាយរៀងមានផ្ទៃដីសរុបចំនួន ២៩៦៦ គីឡូម៉ែត្រការ៉េ មានផ្ទៃដីសិកម្មសរុប ២១៣ ៤០០ហិកតា មានប្រជាជន ៦១៣ ១៥៩នាក់ និងមានកម្លាំងពលកម្មចំនួនជាង ១៤ ម៉ឺននាក់ ជាមួយតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស សរុបប្រមាន​ ១ ០៣៦ កន្លែង៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា