បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ (IBC) សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ (ASEAN – Cambodia Business Summit 2026) ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

Advertisement

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលកំណើនសកល។ ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។

សភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងទៀតថា៖ កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និងយុទ្ធសាស្ត្រកម្ពុជា ដោយយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖

•ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី ៖ ថាមពលស្អាត

ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់

•នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ ការធ្វើសុខដុមនីយកម្ម គយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធ

អេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម

•សមាហរណកម្មតំបន់ ៖ កំណើនហួសពីព្រំដែន ៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍

•ការវិវត្តនៃកម្លាំងពលកម្ម ៖ ជំនាញសម្រាប់ថ្ងៃស្អែក ៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងពិភពលោកទំនើប

គួររំលឹកថា៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» ហើយនៅឆ្នាំ២០២៤ ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity,Technology and Inclusive Growth)»។

អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា លោក ម៉េង និមល បានឱ្យដឹងថា៖ វេទិកា​នេះ​នឹង​ផ្តល់ផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា តាម​រយៈ​ការ​ផ្តល់​វេទិកាឱ្យមាន​ជំនួប​​ពិភាក្សា​​រវាង​ធុរជន​ក្នុ្ង​ងស្រុក និង​អន្តរជាតិ​។​ កម្ពុជា​បាន​​អញ្ជើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​​ចូល​រួម ហើយក្រៅ​ពី​នេះក៏​​បានអញ្ជើញ​​បណ្តាប្រទេស​ដែល​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​​ការិយាល័យ​តំណាង ព្រម​ទាំង​សហគមន៍​អ៊ឺរ៉ុបចូលរួម​​ផងដែរ​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា