បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ទេសចរចិនដំបូងចំនួន១២៥នាក់ បានមកដល់កម្ពុជា ជាផ្នែកមួយនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥»

ទេសចរចិនដំបូងចំនួន១២៥នាក់ បានមកដល់កម្ពុជា ជាផ្នែកមួយនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥»

ភ្នំពេញ ៖ ក្រុមភ្ញៀវទេសចរចិនដំបូងចំនួន១២៥នាក់ក្នុងចំណោមភ្ញៀវទេសចរចិនប្រមាណជាង ១០០០ នាក់ បានមកដល់កម្ពុជាក្នុងឱកាស «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»  ដែលរៀបចំដោយក្រុមទេសចរណ៍ចិន( China Tourism Group) ។

ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះថា៖ ការមកដល់របស់ទេសចរចិនដំបូងជាង១២០នាក់នេះគឺជាលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សា​ភិបា​ល CTG កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តី នៅទីស្នាក់ការក្រុមហ៊ុននៅតំបន់រដ្ឋបាលពិសេសហុងកុង។

សូមបញ្ជាក់ថា ៖ រដ្ឋាភិបាល កម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។ ក្រសួងទេសចរណ៍ នឹងសហការជាមួយស្ថានទូតចិនប្រចាំព្រះរាជា​ណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។

ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។

គួរបញ្ជាក់ថា ៖ យោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៥ ភ្ញៀវទេសចរចិនមានចំនួន ៦៧៩៩៨នាក់ បានមកទស្សនាប្រទេសកម្ពុជា កើនឡើង ៤៥.៥%​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ រាជរដ្ឋាភិបាលកម្ពុជា រំពឹងទទួលបាន «ទេសចរចិន» ជាង១លាននាក់នៅក្នុងឆ្នាំ២០២៥នេះ។

កាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦, ៧លាននាក់ កើនលើសឆ្នាំ២០២៣ ចំនួន ២២.៩% ក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួនជាង ៨៤ម៉ឺននាក់ កើនឡើង ៥៥% ធៀបនឹងឆ្នាំ២០២៣៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា