បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មូលនិធិរូបិយវត្ថុអន្តរជាតិជំរុញអាម៉េរិកឱ្យធ្វើការជាមួយដៃគូឡើងវិញ ដើម្បីដោះស្រាយសម្ពាធពាណិជ្ជកម្ម

មូលនិធិរូបិយវត្ថុអន្តរជាតិជំរុញអាម៉េរិកឱ្យធ្វើការជាមួយដៃគូឡើងវិញ ដើម្បីដោះស្រាយសម្ពាធពាណិជ្ជកម្ម

បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យសហរដ្ឋអាម៉េរិកធ្វើការជាមួយដៃគូពាណិជ្ជកម្មដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយសម្ពាធទៅវិញទៅមក ជៀសវាងទទួលរងនូវផលប៉ះពាល់លើសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

Advertisement

កាលពីថ្ងៃពុធ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សិក្សារកឃើញថា ការដំឡើងពន្ធក្នុងអត្រាខ្ពស់លើសម្ព័ន្ធមិត្ត និងដៃគូប្រកួតប្រជែងជាច្រើនជុំវិញពិភពលោករបស់ប្រធានាធិបតីលោក Donald Trump បានប៉ះពាល់​ដល់ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ទីផ្សារ​ហិរញ្ញវត្ថុ។ IMF អំពាវនាវឱ្យអាម៉េរិកធ្វើការជាមួយដៃគូពាណិជ្ជកម្មឡើងវិញ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយលើការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងការកាត់បន្ថយសម្ពាធពាណិជ្ជកម្ម ដោយសារការខូចទ្រង់ទ្រាយនៃគោលនយោបាយឧស្សាហកម្មមានឥទ្ធិពលអវិជ្ជមានលើការឆ្លងកាត់ព្រំដែន។ ជាក់ស្តែង វិធានការរឹតបន្តឹងលើពាណិជ្ជកម្ម និងការវិនិយោគរួមមានទាំងពន្ធគយ និងការត្រួតពិនិត្យការនាំចេញត្រូវបានអនុវត្តយ៉ាងចង្អៀត ក្រោមហេតុផលសន្តិសុខជាតិ។

ប្រធានាធិបតីអាម៉េរិក លោក Trump ចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់បណ្តាប្រទេសមួយចំនួនជាមួយនឹងអាម៉េរិក និងជំរុញការផលិតក្នុងស្រុក។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាល Trump ក៏បានព្យាយាមកាត់បន្ថយការពឹងផ្អែកទៅលើកម្លាំងកម្មករអន្តោប្រវេសន៍ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលសហព័ន្ធ និងកាត់បន្ថយតួនាទីរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងសេដ្ឋកិច្ច។

លោកស្រី Kristalina Georgieva ប្រធាន IMF បានលើកឡើងថា ចាប់តាំងពីមានការសម្រេចដោយតុលាការមក លោក Trump បានប្រើប្រាស់ច្បាប់ផ្សេងដើម្បីដាក់ពន្ធសកលថ្មី ១០% ជាមួយនឹងការគំរាមដំឡើងដល់ ១៥% ផងដែរ។​ ហេតុផលត្រង់ថា រដ្ឋបាល Trump ព្រួយបារម្ភអំពីទំហំនៃឱនភាពពាណិជ្ជកម្មអាម៉េរិក ដោយសារគម្លាតនៃការនាំចូលធំជាងការនាំចេញ។ លើសពីនេះ ការកើនឡើងជាបន្តបន្ទាប់នៃបំណុលសាធារណៈនៅតែជាបញ្ហាសំខាន់ ដោយសារវាកំពុងបង្កើតហានិភ័យសម្រាប់ស្ថិរភាពសេដ្ឋកិច្ចអាម៉េរិក និងសេដ្ឋកិច្ចពិភពលោក។

យ៉ាងណាមិញ IMF បានព្យាករណ៍ថា កំណើន GDP របស់អាម៉េរិកនឹងកើនឡើងដល់ ២,៦% ក្នុងឆ្នាំ២០២៦ ដែលកើនឡើងពី ២,២% កាលពីឆ្នាំមុន។ ជាមួយគ្នានេះ ស្របពេលដែលមានការព្យាករណ៍ពីការកើនឡើងនៃសេដ្ឋកិច្ចនោះ IMF បានព្រមានថា ភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពាណិជ្ជកម្ម ឬ ផ្លាស់ប្តូរញឹកញាប់ពេកអាចទាញសេដ្ឋកិច្ចឲ្យលូតលាស់យឺតជាងការរំពឹងទុក ឬ ប្រហែល ២,៤%ប៉ុណ្ណោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា