បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនជំនាញ សហការគ្នាពង្រឹងការត្រួត​ពិនិត្យឧបករណ៍មានហានិភ័យខ្ពស់

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនជំនាញ សហការគ្នាពង្រឹងការត្រួត​ពិនិត្យឧបករណ៍មានហានិភ័យខ្ពស់

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងក្រុមហ៊ុនជំនាញមួយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងការបណ្តុះបណ្តាលបច្ចេកទេសដើម្បីត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់។

Advertisement

អនុស្សរណៈនេះមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេស បង្កើនសមត្ថភាព មន្ត្រីជំនាញរបស់ក្រសួង និងភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការរៀបចំបទប្បញ្ញត្តិស្តីពីសុវត្ថិភាពឧស្សាហកម្ម និងការត្រួតពិនិត្យសុវត្ថិភាពគ្រឿងចក្រ គ្រឿងម៉ាស៊ីន ឡចំហាយ ជណ្តើរយោង ធុងសម្ពាធ និងឧបករណ៍មានហានិភ័យខ្ពស់ផ្សេងទៀត។ កិច្ចព្រមព្រៀងក៏គ្របដណ្តប់កិច្ចអភិវឌ្ឍរួមគ្នានូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការងារត្រួតពិនិត្យផងដែរ ដោយមានសុពលភាព៥ឆ្នាំ ដែលឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរួមរវាងភាគីទាំងពីរក្នុងការលើកកម្ពស់សុវត្ថិភាព​នៅកន្លែងធ្វើការ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព​នៅតាមរោងចក្រ សហគ្រាស និងសិប្បកម្ម។

ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុននឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស សេវាកម្មត្រួតពិនិត្យ និងធ្វើតេស្តសុវត្ថិភាព ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗ និងឯកសារយោង ដើម្បីគាំទ្រដល់ប្រព័ន្ធសុវត្ថិភាពឧស្សាហកម្មនៅកម្ពុជាផងដែរ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា