បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ

កម្ពុជា រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃដើមសប្ដាហ៍នេះបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយកំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាលើសពីមូលដ្ឋានផលិតកម្មតម្លៃទាប និងការពង្រឹងសមត្ថភាពស្ថាប័ន។

Advertisement

ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយបោះជំហានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០២៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានអភិបាលកិច្ចរឹងប៉ឹង និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមកិច្ចខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយ រួមជាមួយយុទ្ធវិធីសាស្ត្រពាណិជ្ជកម្មជាបន្តបន្ទាប់ ជាលទ្ធផល កម្ពុជាអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។

យ៉ាងណាក៏ដោយ វិស័យ​ឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងជាកំលាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម រួចចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

 ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖

«វាជាបេសកកម្មដែលតម្រូវឱ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែម មានកម្លាំងពលកម្មដែលប្រកបដោយ​ជំនាញ គុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវ សេវាកម្មដែលជឿជាក់បាន អនុលោមភាពដែលអន្តរជាតិទទួលស្គាល់ និងនវានុវត្តន៍ ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង»។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖

«យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសម័យកាលដែលប្រកួតប្រជែងខាងសេដ្ឋកិច្ច លែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយ ប៉ុន្តែគុណភាព​​ ស្តង់ដារ អនុលោមភាព ផលិតភាព នវានុវត្តន៍ សុវត្ថិភាព និរន្តរភាព និងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់»។

សន្និបាតរយៈ​ពេល១ថ្ងៃកន្លះនេះនឹងផ្តល់ជាវេទិកាឆ្លុះកញ្ចក់” និងផ្តោតកិច្ចពិភាក្សាជាសំខាន់ដោយមើលពីក្នុង សំឡឹងទៅក្រៅ និងធ្វើការផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទ​ពិសោធន៍ ​រួមគ្នាវាយតម្លៃចំណុចខ្លាំង និងខ្សោយ, ដាក់ទិសដៅសម្រាប់អនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៦​ ឱ្យសម្រេច​បានជោគជ័យ។

សូមជម្រាបថា កិច្ចពិភាក្សានៃអង្គសន្និបាតផ្តោតលើការដោះស្រាយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT), ការពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគាំទ្រដល់ការធ្វើឧស្សាហូបនីយកម្ម, ការអភិវឌ្ឍអាជីវកម្ម និងផលិតភាព, ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា