បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានកត់សម្គាល់ឃើញថា ការចុះត្រួតពិនិត្យ និងបង្ក្រាបទំនិញតាមឃ្លាំងខុសនីតិវិធីច្បាប់របស់សមត្ថកិច្ចជាសេរី និង​ទ្រង់ទ្រាយធំក្នុងពេលថ្មីៗនេះបានបង្កើតឱ្យមានវិបត្តិហិរញ្ញវត្ថុអាជីវកម្ម។ វិបត្តិដោយសារមានការផ្អាកផលិតកម្ម និងធ្វើឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ ព្រមទាំងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។

ការកត់សម្គាល់​ធ្វើឡើង​ក្នុងឱកាសដែលមន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

Advertisement

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលផ្ដោតសំខាន់លើការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង រួមទាំងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី។

លោកបណ្ឌិត មាស នី អ្នកតាមដានសង្គមកម្ពុជា បានកត់សម្គាល់ពីផលអវិជ្ជមានមួយចំនួន ដែលបង្កប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ ដោយលោកយល់ថា ការចុះបង្ក្រាបឃ្លាំងទំនិញខ្លះ បានធ្វើឡើងទៅតាមបទបញ្ជា ប៉ុន្តែ មិនមែនធ្វើឡើយទៅតាមច្បាប់។

លោកបណ្ឌិតបញ្ជាក់ថា ៖

«អ្វីដែលជាក្ដីព្រួយបារម្ភគឹវិធានការនៃការចុះឆែកឆេហ្នឹង ជួនកាលវាអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់របររកស៊ីរបស់អាជីវករស្លូតត្រង់»។

ចំណែក លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ចាត់ទុកការចុះបង្ក្រាបទំនិញតាមឃ្លាំង គឺជាគោលការណ៍ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ។ ប៉ុន្តែ យ៉ាងណាលោកស្នើឲ្យអាជ្ញាធរស្រាវជ្រាវឲ្យបានច្បាស់ ចៀសវាងមានអ្នករងគ្រោះដោយសារតែបញ្ហានេះ។

លោកបណ្ឌិតថា

«គួរតែស្រាវជ្រាវរកឬសគល់នៃការនាំចូលទំនិញ និងមន្រ្តីខិលខូចដែលបើកដៃឲ្យទំនិញទាំងអស់នេះហូរចូលមក»។

យ៉ាងណាក៏ដោយ នៅកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានឯកភាពស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់៕ ដោយ ៖ ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា