បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងសមា​គម​ធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងសមា​គម​ធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច

ភ្នំពេញ៖– សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងសមាគមធនាគារនៅកម្ពុជា (ABC) បានប្រកាសជូនសាធារណជននាថ្ងៃទី១២ ខែឧសភា​ ឱ្យបានជ្រាបអំពីការបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងនាមភាពជាដៃគូប្រកបដោយជោគជ័យក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចក្នុងចំណោមយុវជនកម្ពុជា។

Advertisement

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន( ស.ស.រ )ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ផ្អែកលើសមិទ្ធផលដែលទទួលបានក្នុងរយៈពេល២ឆ្នាំកន្លងមក ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី «កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច » បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិស័យធនាគារក្នុងការលើកកម្ពស់ការអប់រំសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋអាចមកទស្សនាសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ។

បច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបានរួមចំណែកក្នុងមូលនិធិសម្រាប់ចំណាយលើថ្លៃដឹកជញ្ជូន និងថ្លៃទស្សនា បានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ១៥,០០០នាក់ មកពីគ្រឹះស្ថានអប់រំរដ្ឋក្នុងរាជធានីភ្នំពេញ ពីតំបន់ជាយរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តរួមមាន ៖ខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាចមកទស្សនាសារមន្ទីរ ស.ស.រ។ ឱកាសអប់រំដ៏មានតម្លៃនេះបានជួយពង្រីកទស្សនវិស័យផ្នែកវប្បធម៌របស់សិស្សានុសិស្ស ស្របពេលដែលពួកគេទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងផ្អែកលើលទ្ធផលប្រកបដោយផ្លែផ្កាដែលសម្រេចបានក្នុងរយៈពេល២ឆ្នាំកន្លងមក និងស្របតាមគោលការណ៍ហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពរបស់សមាគមធនាគារនៅកម្ពុជា (CSFPs) ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច។ ដំណើរស្វែងយល់នៅសារមន្ទីរ ស.ស.រ បានផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹងដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រពីប្រវត្តិសាស្ត្រ ក៏ដូចជាតម្លៃនៃរូបិយវត្ថុផងដែរ ។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានបង្ហាញពីមោទនភាព និងរីករាយក្នុងនាមជាដៃគូដ៏ជោគជ័យ ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមកសិក្សារៀនសូត្រអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ។

លោក ប្លែស គីលីយ៉ង់ ក៏សូមថ្លែងអំណរគុណដល់សមាគមធនាគារនៅកម្ពុជា និងសមាជិកទាំងអស់ ចំពោះការប្តេជ្ញាចិត្តដ៏សប្បុរស ហើយរង់ចាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ពង្រីកអត្ថប្រយោជន៍នៃភាពជាដៃគូនេះទៅដល់គ្រឹះស្ថានអប់រំជាច្រើនទៀតនៅទូទាំងប្រទេស ។

សូមជ្រាបថា ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៧ និងអាចបន្តសាជាថ្មីនាពេលខាងមុខ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា