បរទេស ៖ តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។ នេះជាការទទួលស្គាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

បរទេស ៖ តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។ នេះជាការទទួលស្គាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។
ថ្លែងប្រាប់ FOX News នៅសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថា តម្លៃប្រេងសាំងមិនបានថមថយនោះទេ ហើយតម្លៃនេះនឹងកាន់តែហក់ឡើងខ្ពស់បន្ថែមទៀត ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់បិទបញ្ចប់ ។ នេះគឺជាការទទួលស្គាល់ដ៏កម្ររបស់លោក ត្រាំ ចាប់តាំងពីប្រធានាធិបតីវ័យ ៨០ ឆ្នាំរូបនេះចេញបញ្ជាឲ្យវាយប្រហារប្រទេសអ៊ីរ៉ង់កាលពី ៦ សប្តាហ៍មុន ។
ជម្លោះនេះបានធ្វើឲ្យទីផ្សារថាមពលពិភពលោកហក់ឡើងថ្លៃ ដែលបណ្តាលឲ្យតម្លៃប្រេងពិភពលោកកើនឡើងប្រមាណ ៥០ ភាគរយ ហើយក៏ប៉ះពាល់ដល់តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកផងដែរ បលទោះបីជាប្រទេសនេះមិននាំចូលប្រេងតាមរយៈច្រកសមុទ្រ Hormuz ក៏ដោយ ។

តាមទិន្នន័យរបស់ GasBuddy បានបង្ហាញថា តម្លៃជាមធ្យមនៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈរបស់សហរដ្ឋអាម៉េរិកក្នុងខែមេសានេះ បានឡើងលើសពី ៤ ដុល្លារក្នុងមួយហ្គាឡុងដែលមានចំណុះជិត ៤ លីត្រ ខណៈកាលពីខែកុម្ភៈ ពោលនៅមុនពេលផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ តម្លៃជាមធ្យមនៃប្រេងសាំងធម្មតានៅសហរដ្ឋអាម៉េរិក ស្ថិតនៅក្រោម ៣ ដុល្លារប៉ុណ្ណោះក្នុងមួយហ្គាឡុង ឬមិនលើសពី ៣ ដុល្លារ ២៥ សេន នៅក្នុងមួយហ្គាឡុងនោះឡើយ ។
ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បានផ្លែផ្កាទៅឲ្យសហរដ្ឋអាម៉េរិកថា សូមអាម៉េរិក រីករាយជាមួយនឹងតម្លៃប្រេងសាំងបច្ចុប្បន្ននៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន ។ មិនយូរប៉ុន្មានទេ អាម៉េរិកនឹងស្ដាយក្រោយចំពោះតម្លៃប្រេងសាំងដែលហក់ឡើងដល់ ៤ ទៅ ៥ ដុល្លារក្នុងមួយហ្គាឡុង។
ជាមួយគ្នានេះដេរ ការកើនឡើងនៃតម្លៃប្រេងសាំងក៏កំពុងនាំឲ្យសហរដ្ឋអាម៉េរិកជួបបញ្ហាអតិផរណាផងដែរ ។ ជាក់ស្ដែង ក្នុងខែមីនា អតិផរណាអាម៉េរិកបានហក់ឡើងដល់ជាង ៣ ភាគរយ បើប្រធៀបនឹងឆ្នាំមុន ។
បើតាមការស្ទង់មតិរបស់ Pew Survey បានបញ្ជាក់ថា ប្រហែល ៦៩ ភាគរយនៃពលរដ្ឋអាម៉េរិកកំពុងព្រួយបារម្ភពីការកើនឡើងនៃតម្លៃប្រេងសាំង ហើយពួកគេបានអំពាវនាវឲ្យលោក ត្រាំ បិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ឱ្យឆាប់បំផុត៕ ប្រែសម្រួលដោយ ៖ សុខ ជីវ័ន្ត
