បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលលោក Trump នឹងសងលុយសរុបជាង ១៦០ ពាន់លានដុល្លារ ពាក់ព័ន្ធនឹងពន្ធបដិការខុសច្បាប់

រដ្ឋបាលលោក Trump នឹងសងលុយសរុបជាង ១៦០ ពាន់លានដុល្លារ ពាក់ព័ន្ធនឹងពន្ធបដិការខុសច្បាប់

បរទេស៖ រដ្ឋបាលប្រធានាធិបតី Donald Trump នឹងចាប់ផ្តើមដំណើរការបង្វិលសងវិញសម្រាប់អ្នកនាំចូលនៅអាម៉េរិក ដោយសារការដាក់ពន្ធបដិការរបស់លោក គឺផ្ទុយនឹងច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ ១៩៧៧  (IEEPA)។ នេះបើយោងតាមការរាយការណ៍ពី AP News កាលពីម្សិលមិញ។

Advertisement

នេះគឺជាកម្មវិធីបង្វិលសងវិញដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសំណងសរុបមានជាង ១៦០ ពាន់លានដុល្លារ ដែលរដ្ឋាភិបាល Trump ប្រមូលពីអ្នកនាំចូលប្រហែល ៣៣០ ០០០ នាក់លើការដឹកជញ្ជូនជាង ៥៣ លានដង។

កាលពីថ្ងៃទី២០ ខែកុម្ភៈ តុលាការកំពូលសហរដ្ឋអាម៉េរិកបានកាត់សេចក្តីផ្អែកលើសំលេង ៦-៣ ដោយសម្រេចថា លោក Trump បានប្រើអំណាចហួសហេតុក្នុងការដំឡើងពន្ធគយសកល ដោយគ្មានការអនុញ្ញាតពីសិទ្ធិអំណាចរដ្ឋធម្មនុញ្ញ។ សេចក្តីសម្រេចនេះបានចាត់ទុកថា ការដំឡើងពន្ធរបស់លោក Trump គឺខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ ១៩៧៧ (International Emergency Economic Powers Act 1977)។

កាលពីខែមីនា ចៅក្រមលោក Richard Eaton លើកឡើងពីសេចក្តីសម្រេចរបស់តុលាការថា អ្នកនាំចូលទាំងអស់ដែលមានកំណត់ត្រាក្រោមច្បាប់កាតព្វកិច្ច IEEPA នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍។ ដើម្បីទទួលបានសំណងនេះ​ អ្នកនាំចូលទាំងអស់ចាំបាច់ត្រូវចុះឈ្មោះស្នើរសុំនៅក្នុងប្រព័ន្ធទូទាត់អេឡិចត្រូនិកមួយរបស់គយ និងការពារព្រំដែនរបស់អាម៉េរិក (CPB)។

បើគិតត្រឹមដើមខែមេសា អ្នកនាំចូលច្រើនជាង ៥៦​ ០០០ នាក់បានដាក់ពាក្យស្នើសុំការបង្វិលសងតាមអ៊ីនធឺណិតរួចហើយ គិតជាតម្លៃប្រហែល ១២៧ ពាន់លានដុល្លារ។ អ្នកនាំពាក្យគយ និងការពារព្រំដែនរបស់អាម៉េរិក (CPB) លើកឡើងថា ប្រព័ន្ធដំណើរការការសងប្រាក់វិញអាចមានរយៈពេលពី ៦០ ទៅ ៩០ ថ្ងៃ។

រដ្ឋាភិបាលរំពឹងថានឹងដំណើរការការសងប្រាក់វិញជាដំណាក់កាលៗ ជាពិសេសផ្តោតសំខាន់លើការបង់ពន្ធថ្មីៗ ហើយនឹងមានការពន្យារពេលផងដែរ អាស្រ័យលើកត្តាបច្ចេកទេស និងបញ្ហានីតិវិធីមួយចំនួន។

យ៉ាងណាមិញ អ្នកនាំចូលមួយចំនួន មិនសង្ឃឹមថា នឹងទទួលបានសំណងនោះទេ។ ក្រុមហ៊ុនសម្លៀកបំពាក់មួយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លើកឡើងថា ពួកគេព្យាយាមបង្កើតគណនីសម្រាប់ស្នើរសុំការបង្វិលសងនេះ ប៉ុន្តែប្រព័ន្ធហាក់ដូចជាមានបញ្ហា ហើយអ្នកសើ្នរសុំចាំបាច់ត្រូវមានគណនីជាមុនសិន មុនពេលក្រុមហ៊ុនអាចធ្វើអ្វីផ្សេងៗទៀត។ លើសពីនេះ អ្នកនាំចូលមួយចំនួនរាយការណ៍ពីភាពយឺតយ៉ាវនៃប្រព័ន្ធមួយនេះផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា