បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក​ ហាមឃាត់ការប្រើឧបករណ៍ចែកចាយបណ្តាញអ៊ីនធឺណិត​ថ្មីៗ​ដែល​ផលិតនៅ​បរទេស​ ដោយសារបារម្ភពី​បញ្ហា​សន្តិសុខ​ជាតិ

អាម៉េរិក​ ហាមឃាត់ការប្រើឧបករណ៍ចែកចាយបណ្តាញអ៊ីនធឺណិត​ថ្មីៗ​ដែល​ផលិតនៅ​បរទេស​ ដោយសារបារម្ភពី​បញ្ហា​សន្តិសុខ​ជាតិ

បរទេស​ ៖ សហរដ្ឋអាម៉េរិក បានសម្រេច​ហាមឃាត់ប្រើឧបករណ៍ចែកចាយបណ្តាញ​អ៊ីនធឺណិត​​ (Routers)ថ្មីៗ​ដែល​ផលិតនៅ​បរទេស​ ក្រោមហេតុផលព្រួយបារម្ភពី​បញ្ហា​សន្តិសុខ​ជាតិ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះ គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) បានបញ្ចូល routers ​អ៊ីនធឺណិតផលិតនៅបរទេសទៅក្នុងបញ្ជីឧបករណ៍មិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ ខណៈដេល routers អ៊ីនធឺណិតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីភ្ជាប់កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ និងឧបករណ៍ផ្សេងទៀតជាមួយអ៊ីនធឺណិត ឬ wi-fi។ ការហាមឃាត់នេះក៏អនុវត្តចំពោះ routers​ ដែលរចនាឡើងនៅអាម៉េរិក ប៉ុន្តែត្រូវបានផលិតនៅបរទេសផងដែរ។ FCC បានលើកឡើងពីការព្រួយបារម្ភថា វាអាចមានចន្លោះប្រហោងសុវត្ថិភាពនៅក្នុង routers ដែលផលិតនៅបរទេស អាចប៉ះពាល់ដល់អ្នកប្រើប្រាស់អាម៉េរិក​ និងមានបណ្តាញចារកម្ម។ យ៉ាងណាមិញ ពលរដ្ឋអាម៉េរិកនៅតែអាចប្រើ routers បរទេសដែលពួកគេមានស្រាប់រួចទៅហើយ ហើយការហាមឃាត់នេះអនុវត្តចំពោះម៉ូដែលថ្មីទាំងអស់។ ការហាមឃាត់នេះដែរត្រូវបានស្នើឡើងតាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ routers អាចមានបង្កប់បណ្តាញចារកម្ម។ TP-Link ដែលជាម៉ាក routers ផលិតនៅក្នុងប្រទេសចិន នកិងលក់ដាច់បំផុតនៅលើ Amazon បានក្លាយជាក្ដីព្រួយបារម្ភយ់ាងខ្លាំងបំផុតនៅក្នុងនយោបាយអាម៉េរិកកាលពីឆ្នាំមុន បន្ទាប់ពីមានករណីវាយប្រហារតាមបណ្តាញអ៊ីនធឺណិត។

Advertisement

ឥឡូវនេះ routers ថ្មីៗផលិតនៅបរទេសនឹងត្រូវមានការអនុម័តដោយ FCC មុនពេលបាននាំចូល ឬ លក់នៅក្នុងទឹកដីអាម៉េរិក ដោយក្រុមហ៊ុនទាំងនោះត្រូវតែដាក់ពាក្យស្នើសុំការយល់ព្រ​មតាមលក្ខខណ្ឌជាមុនសិន។ FCC បញ្ជាក់បានថា routers មួយចំនួនអាចត្រូវបានលើកលែងពីបញ្ជី ប្រសិនបើពួកគេត្រូវបានចាត់ទុកថាអាចទទួលយកបានដោយក្រសួងការពារជាតិ ឬនាយកដ្ឋានសន្តិសុខជាតិ។ យ៉ាងណាមិញ គេមិនទាន់បញ្ជាក់ពីប្រភេទ routers ជាក់លាក់ណាមួយដែលនឹងត្រូវលើកលែងនោះទេ។ ចំណាត់ការរបស់ FCC ត្រូវបានអនុម័តបន្ទាប់ពីមានការសម្រេចចិត្តដោយទីភ្នាក់ងាររដ្ឋាភិបាលធ្វើការលើសន្តិសុខជាតិថា routers អ៊ីនធឺណិតបរទេសអាចបង្កហានិភ័យចំពោះអាម៉េរិក។ ហានិភ័យទាំងនោះរួមមាន ផលប៉ះពាល់ធំទូលាយដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់អាម៉េរិក និងលទ្ធភាពនៃការវាយប្រហារសន្តិសុខតាមអ៊ីនធឺណិត ដែលអាចរំខានដល់អ្នកប្រើប្រាស់ និងសន្តិសុខជាតិ។ លើសពីនេះ FCC កត់សម្គាល់ថា ការវាយប្រហារតាមអ៊ីនធឺណិតពាក់ព័ន្ធនឹង routers អ៊ីនធឺណិត មានចំនួន ៣ រួមមាន Volt, Flax និង Salt Typhoon។ មិនត្រឹមតែប៉ុណ្ណោះ ការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាម៉េរិក បានចោទប្រកាន់ថា ការវាយប្រហារទាំងនោះគឺធ្វើការឲ្យរដ្ឋាភិបាលចិន៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា