បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ភ្នំពេញ ៖ ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម។

Advertisement

សារព័ត៌មាន Vietnam Express កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរាយការណ៍ថា ផ្លូវល្បឿនលឿន ហូជីម៉ិញ-ម៉ុកបៃ មានប្រវែង ៥១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ នៃក្រុងហូជីមិញ មកកាន់ច្រកព្រំដែនបាវិតរបស់កម្ពុជា។ ចំណែកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង ១៣៥គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ទៅបាវិត អាចតភ្ជាប់ជាមួយនឹងផ្លូវល្បឿន​លឿនរបស់វៀតណាមនៅពេលមានកិច្ចព្រមព្រៀងជាក់លាក់រវាងប្រទេសទាំងពីរ។

សំណើរនេះ ធ្វើឡើងស្របតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកាលពីឆ្នាំ ២០១៧ ដើម្បីសិក្សារួមគ្នា ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រទេសទាំងពីរសម្លឹងឃើញតំបន់តភ្ជាប់ដែលមានសក្តានុពល ស្ថិតនៅម្តុំបង្គោលព្រំដែនលេខ ១៦៤ និង១៧០។

របាយការណ៍ស្រាវជ្រាវអន្តរក្រសួង ជាមួយភាគីពាក់ព័ន្ធ ពីឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៥ បានផ្តល់យោបល់ថា គម្រោងនេះគួរធ្វើជា២ដំណាក់កាល។ គឺដំណាក់កាលទី១ ត្រូវប្រើប្រាស់ច្រកទ្វាព្រំដែនម៉ុកបៃ-បាវិត ដែលមានស្រាប់ជាបណ្តោះអាសន្នក្រោយពេលផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ បើកឱ្យដំណើរការ។ ដំណាក់កាលទី២ នឹងត្រូវតភ្ជាប់ផ្លូវល្បឿនលឿននៃប្រទេសទាំងពីរនៅជិតបង្គោលព្រំដែ​នលេខ ១៧០ ក្រោយពេលប្រទេសទាំងពីរបញ្ចប់នីតិវិធីបច្ចេកទេស និងផ្លូវច្បាប់សម្រាប់តភ្ជាប់រួចរាល់។

អាជ្ញាធរវៀតណាម រំពឹងថា ការតភ្ជាប់ផ្លូវល្បឿនលឿននេះ នឹងក្លាយជាច្រករបៀងដឹកញ្ជូនទំនិញដ៏សំខាន់ដែលភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងរបស់វៀតណាមជាមួយកម្ពុជា និងអនុតំបន់ទន្លេមេគង្គទាំងមូល។ គម្រោងនេះ ធ្វើឡើងស្របពេលដែលកម្ពុជា-វៀតណាម បានដាក់គោលដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ពាន់លានដុល្លារ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា