បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

បរទេស៖ តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៉ីស្រាអែល ជាមួយនឹងអ៉ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើយោងតាមសារព័ត៌មានពី BBC ចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

Advertisement

កាលពីថ្ងៃអាទិត្យ អ៉ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ធ្វើជាមេដឹកនាំស្នងពីឪពុកលោក Ali Khamenei ខណៈដែលជម្លោះជាមួយអាមេរិក និងអ៉ីស្រាអែលកាន់តែក្តៅ។ ប្រទេសទាំងពីរបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីនៅទូទាំងអ៉ីរ៉ង់ ដោយវាយលុកគោលដៅជាច្រើនរួមទាំងឃ្លាំងប្រេងផងដែរ។ ការវាយប្រហារនេះបង្កជាការរំខានធ្ងន់ធ្ងរចំពោះការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃឡើងថ្លៃ សម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មជុំវិញពិភពលោក។

នៅថ្ងៃចន្ទនេះ តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុតរយៈពេលជិត ៤ ឆ្នាំ ដោយតម្លៃប្រេងឆៅ Brent ឡើងថ្លៃជិត ២៤% ឬ ១១៤,៧៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ WTI (West Texas Intermediate) ឡើងជាង ២៦% ឬ ១១៤,៧៨%។ យ៉ាងណាមិញ ទីផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងដោយសន្ទស្សន៍ Nikkei 225 របស់ជប៉ុនធ្លាក់ចុះជាង ៥%, Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះជាង ៦%, និង ASX 200 របស់អូស្ត្រាលីធ្លាក់ចុះជិត ៤% ។

ជាទូទៅ ប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់ប្រេងសរុបរបស់ពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រ Hormuz ប៉ុន្តែ​សង្គ្រាម​បានប៉ះពាល់ដល់ចរាចរណ៍​ផ្លូវទឺកមួយនេះសឹងតែគ្មាននាវាហ៊ានឆ្លងកាត់ ដែលធ្វើឱ្យតម្លៃថាមពលឡើងថ្លៃឥតឈប់ឈរនាពេលថ្មីៗនេះ។ ចាប់តាំងពីសប្តាហ៍មុន ទាំងប្រេងឆៅ និងឧស្ម័នធម្មជាតិរាវរាប់លានបារ៉ែលស្ទះនៅក្នុងឈូងសមុទ្រ ដោយមិនអាចដឹកចេញមកបាន។

ទន្ទឹមនឹងនេះ អ្នកវិភាគខ្លះព្យាករណ៍ថា ប្រសិនបើការបិទច្រកសមុទ្រមានរយៈពេលរហូតដល់ចុងខែមីនា តម្លៃប្រេងអាចនឹងឡើងថ្លៃលើសពី ១៥០ ដុល្លារក្នុងមួយបារ៉ែល។ លោក Adnan Mazarei អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិមកពីវិទ្យាស្ថាន Peterson លើកឡើងថា តម្លៃប្រេងឡើងថ្លៃដូចដែលបានព្យាករណ៍ ដោយសារការផលិតត្រូវបានបញ្ឈប់នៅក្នុងបណ្តាប្រទេសឈូងសមុទ្រមួយចំនួន និងសញ្ញានៃជម្លោះអូសបន្លាយនៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ការឡើងថ្លៃនៃតម្លៃប្រេងនឹងជំរុញថ្លៃដើមនៃផលិតផលសំខាន់ៗផ្សេងទៀតដូចជា ប្រេងយន្តហោះ និងការផលិតជី៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា