បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មត្តេយ្យសិក្សាជាមូលដ្ឋានគ្រឹះដំបូងមិនអាចខ្វះបានសម្រាប់កុមារមុនឈានដល់បឋមសិក្សា

មត្តេយ្យសិក្សាជាមូលដ្ឋានគ្រឹះដំបូងមិនអាចខ្វះបានសម្រាប់កុមារមុនឈានដល់បឋមសិក្សា

Advertisement
ភ្នំពេញ កុមារតូចជាធនធានមនុស្ស​ឆ្លងជំនាន់ដ៏ចម្បង ដែលត្រូវ​ផ្តោតការ​វិនិយោគដំបូងបង្អស់
និង​ត្រូវ​អន្តរាគមន៍​ឱ្យ​ទាន់ពេលវេលា​តាមរយៈ​ការ​គាំពារ និង​អភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព។
ដូច្នេះការអប់រំចាប់ផ្ដើមពីកុមារតូច

ដូចនេះ
មត្តេយ្យសិក្សាជាមូលដ្ឋានគ្រឹះដំបូងមិនអាចខ្វះបានសម្រាប់កុមារមុនឈានដល់បឋមសិក្សា ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏រឹងមាំសម្រាប់សង្គមជាតិ។ផ្អែកតាមច្បាប់ស្ដីពីការអប់រំ ជំពូកទី៤ ប្រព័ន្ធអប់រំ មាត្រា១៥ ស្ដីអំពីប្រព័ន្ធអប់រំពេញលេញ និងឯកភាព នៅថ្នាក់មត្តេយ្យសិក្សា
ការសិក្សារៀនសូត្រដំបូងរបស់កុមារចាប់ផ្ដើមពីការប្រើប្រាស់ញាណ និងចិត្តចលភាព តាមរយៈការលេង និងសកម្មភាពដោយផ្ទាល់របស់កុមារ ដើម្បីផ្ដល់នូវមូលដ្ឋានចំណេះដឹង និងជំនាញមួយចំនួនដូចជា សមត្ថភាពគិតពិចារណា វិនិច្ឆ័យ ម្ចាស់ការ ការចូលរួមនិងសហការ។ បានចែងថា រដ្ឋត្រូវរៀបចំ
ឱ្យមានការអប់រំក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ។ ការអប់រំកម្រិតកុមារតូចជាការសិក្សាត្រៀមនៃប្រព័ន្ធអប់រំ ។ ក្នុងនោះ មាត្រា១៦ ការគាំពារ និងអប់រំកុមារតូច បានចែងថា រដ្ឋត្រូវការពារ និងអប់រំកុមារតូចចាប់ពីកម្រិតសូន្យឆ្នាំមុនមត្តេយ្យសិក្សាដែលជាទូទៅប្រព្រឹត្តនៅទារកដ្ឋាននៅសហគមន៍ ឬនៅផ្ទះ ។ ការអប់រំមត្តេយ្យសិក្សា ត្រូវចាប់អនុវត្តមុនបឋមសិក្សា ដើម្បីត្រៀមលក្ខណៈចូលបឋមសិក្សា។
ជាការអប់រំដែលមាន
សារៈសំខាន់បំផុតក្នុងការបណ្ដុះស្មារតីជាមូលដ្ឋាននៃការបង្កើតចរិតលក្ខណៈមនុស្សពេញលេញ។ សេវាអប់រំកុមារតូចរួមមាន មត្តេយ្យសិក្សារដ្ឋមត្តេយ្យសិក្សាសហគមន៍មត្តេយ្យសិក្សាឯកជន និងកម្មវិធីអប់រំតាមរយៈកម្មវិធីអប់រំតាមផ្ទះ (កម្មវិធីអប់រំមាតាបិតា)។

តើការអប់រំនៅមត្តេយ្យសិក្សាមានសារៈសំខាន់យ៉ាងដូចម្តេច?
ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា
មានប្រសាសន៍ថា ប្រព័ន្ធអប់រំនៅកម្ពុជា បានកំណត់កុមារវ័យមត្តេយ្យសិក្សាមានចំនួន៣កម្រិត គឺមត្តេយ្យសិក្សាកម្រិតទាប សម្រាប់កុមារអាយុ៣ឆ្នាំ ,មត្តេយ្យសិក្សាកម្រិតមធ្យម សម្រាប់កុមារអាយុ៤ឆ្នាំ និងមត្តេយ្យសិក្សាកម្រិតខ្ពស់ សម្រាប់កុមារអាយុ៥ឆ្នាំ។
ឯកឧត្តម ប្រាក់ កុសល

បើតាមឯកឧត្តម ប្រាក់ កុសល
នេះមានន័យថា ចាប់តាំងពីវ័យកុមារនៅក្នុងទារកដ្ឋាន (សូន្យឆ្នាំ) មកដល់វ័យមត្តេយ្យសិក្សាគឺមានសារៈសំខាន់ខ្លាំងដែលត្រូវយកចិត្តទុកដាក់ ដើម្បីកសាងនូវមូលធនមនុស្សដ៏រឹងមាំ គឺចាំបាច់ត្រូវចាប់ផ្ដើមពីកុមារតូច។ឯកឧត្តម ប្រាក់ កុសល មានប្រសាសន៍៖
មានប្រសាសន៍ថា ប្រព័ន្ធអប់រំនៅកម្ពុជា បានកំណត់កុមារវ័យមត្តេយ្យសិក្សាមានចំនួន៣កម្រិត គឺមត្តេយ្យសិក្សាកម្រិតទាប សម្រាប់កុមារអាយុ៣ឆ្នាំ ,មត្តេយ្យសិក្សាកម្រិតមធ្យម សម្រាប់កុមារអាយុ៤ឆ្នាំ និងមត្តេយ្យសិក្សាកម្រិតខ្ពស់ សម្រាប់កុមារអាយុ៥ឆ្នាំ។

«ដូចសុភាសិតខ្មែរលើកឡើងថា ទំពាំងស្នងឬស្សី ប្រសិនបើទំពាំងនោះមិនល្អ ធ្វើម្ដេចអាចក្លាយជាឬស្សីដែលរឹងមាំ ក្លាយជាមនុស្សទ្រទ្រង់សរសរទ្រូងប្រទេសជាតិបានទៅ គឺមានន័យថា យើងត្រូវយកចិត្តទុកដាក់ក្នុងវ័យដំបូងរបស់មនុស្សនេះឯងដែលជាវ័យមុន៦ឆ្នាំ ព្រោះកោសិកាខួរក្បាលមានការអភិវឌ្ឍខ្លាំង មិនមានវ័យណាប្រៀបស្មើបានឡើយ»។

បើតាម ឯកឧត្តម ប្រាក់ កុសល កោសិកាខួរក្បាលរបស់កុមាររីកចម្រើនខ្លាំងណាស់រហូតទៅដល់ ៨០%ទៅ៩០%នៃកោសិកាខួក្បាលរបស់មនុស្សធំ។ បទន្ទឹមគ្នានេះ ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវអន្តរាគមន៍ឱ្យទាន់ពេលវេលានៃវ័យដំបូងរបស់កុមារតាមរយៈកម្មវិធីមត្តេយ្យសិក្សាក្ដី ក៏ដូចជាកម្មវិធីអប់រំកុមារតូចនានា ដើម្បីជួយចូលរួមចំណែកយ៉ាងសំខាន់ដល់កុមារក្នុងការកាត់បន្ថយចរិតមជ្ឈត្តនិយមរបស់កុមារ ដើម្បីជួយកុមារកុំឱ្យគិតថាខ្លួនឯងជាមនុស្សសំខាន់ជាងគេ។

ប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ រូបនេះ បញ្ជាក់បន្ថែមថា ប្រសិនជាឪពុកម្ដាយ​ឬអាណាព្យាបាលយកចិត្តទុកដាក់បញ្ជូនកូនឱ្យចូលរៀននៅមត្តេយ្យសិក្សាចាប់ពីអាយុ៣ឆ្នាំ ពួកគេនឹងបានផ្សាំខ្លួន នៅថ្នាក់មត្តេយ្យសិក្សារហូតដល់ទៅ៣ឆ្នាំតាមរយៈគ្រូជំនាញផ្ដល់ការអប់រំដល់ពួកគេ ទាក់ទងនឹងសមត្ថភាពបំណិនផ្សេងៗ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការបណ្ដុះភាពក្លាហាន ភាពអំណត់អត់ធន់ រួមទាំងមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍផ្នែករាងកាយ​ សុខភាព ការអភិវឌ្ឍអារម្មណ៍និងសង្គមនៅពេលរៀននៅមត្តេយ្យសិក្សា ការអភិវឌ្ឍផ្នែកភាសា ការអភិវឌ្ឍផ្នែកបញ្ញា និងការគិត មានមូលដ្ឋានត្រឹមត្រូវពីមត្តេយ្យសិក្សា ដើម្បីពួកគេត្រៀមទៅរៀននៅថ្នាក់ទី១នៅអាយុ៦ឆ្នាំ។

ឯកឧត្តមបន្តថា ជាក់ស្តែងគ្រូបង្រៀននៅថ្នាក់បឋមសិក្សាថ្នាក់ទី១ តែងតែផ្ដល់ព័ត៌មានថា នៅក្នុងថ្នាក់របស់គាត់មានកុមារបានឆ្លងកាត់ទាំងមត្តេយ្យសិក្សា និងមិនបានឆ្លងកាត់មត្តេយ្យសិក្សា។ ក្នុងនោះ កុមារដែលបានឆ្លងកាត់មត្តេយ្យសិក្សាពួកគាត់ងាយស្រួលបង្រៀនជាងបើធៀបជាមួយកុមារដែលមិនបានឆ្លងកាត់មត្តេយ្យសិក្សា ព្រោះនៅពេលកុមារមិនបានចាប់ផ្ដើមចូលរៀនមត្តេយ្យសិក្សាពីអាយុ៣ឆ្នាំ​ ៤ឆ្នាំ និង៥ឆ្នាំ ដល់ពេលកុមារមានអាយុ៦ឆ្នាំទើបតែយកទៅចូលរៀនថ្នាក់ទី១ គឺស្មើនឹងពួកគេទើបចាប់ផ្ដើមដំបូង ដែលនាំឱ្យសមត្ថភាពរបស់ពួកគេខុសគ្នាឆ្ងាយ ។

កញ្ញា ចក់ ថុន ជាក់ស្តែងគ្រូបង្រៀននៅថ្នាក់បឋមសិក្សាថ្នាក់ទី១ តែងតែផ្ដល់ព័ត៌មានថា នៅក្នុងថ្នាក់របស់គាត់មានកុមារបានឆ្លងកាត់ទាំងមត្តេយ្យសិក្សា និងមិនបានឆ្លងកាត់មត្តេយ្យសិក្សា។ ក្នុងនោះ កុមារដែលបានឆ្លងកាត់មត្តេយ្យសិក្សាពួកគាត់ងាយស្រួលបង្រៀនជាងបើធៀបជាមួយកុមារដែលមិនបានឆ្លងកាត់មត្តេយ្យសិក្សា ព្រោះនៅពេលកុមារមិនបានចាប់ផ្ដើមចូលរៀនមត្តេយ្យសិក្សាពីអាយុ៣ឆ្នាំ​ ៤ឆ្នាំ និង៥ឆ្នាំ ដល់ពេលកុមារមានអាយុ៦ឆ្នាំទើបតែយកទៅចូលរៀនថ្នាក់ទី១ គឺស្មើនឹងពួកគេទើបចាប់ផ្ដើមដំបូង ដែលនាំឱ្យសមត្ថភាពរបស់ពួកគេខុសគ្នាឆ្ងាយ ។

លើសពីនេះកុមារដែលមិនធ្លាប់ឆ្លងកាត់មត្តេយ្យសិក្សាពួកគាត់ពុំសូវមានវិន័យ ពុំសូវស្ទាត់នឹងការប្រើប្រាស់សម្ភារៈសិក្សា ហើយគាត់មានការលំបាកក្នុងការសរសេរ ទើបត្រូវការនិយាយ និងពន្យល់ដដែលៗជាច្រើនដង និងប្រើវិធីសាស្ដ្រច្រើនផ្សេងៗគ្នាដើម្បីឱ្យគាត់យល់មេរៀន ព្រោះគាត់មានចំណេះដឹងមូលដ្ឋានតិចតួច ហើយពិបាកយល់ន័យរបស់គ្រូ។គូ្របង្រៀនថ្នាក់ទី១ រូបនេះ បន្ថែមថការបង្រៀនកុមារដែលបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សាមានភាពងាយស្រួលច្រើនដូចជា

ងាយធ្វើទំនាក់ទំនង ព្រោះពួកគាត់ធ្លាប់បានឆ្លងកាត់ មានបទពិសោធន៍ ឆាប់ស្និទ្ធស្នាល ក្លាហាន និងធ្វើសកម្មភាពឆ្លើយតប។ លើសពីនេះ ងាយដឹកនាំសកម្មភាពបង្រៀន និងរៀនព្រោះពួកគាត់មានសណ្ដាប់ធ្នាប់ យល់ពីរបៀបរៀន ដឹងថាខ្លួនឯងគួរធ្វើអ្វី មិនចាំបាច់និយាយច្រើនដង។

អ្នកស្រី អ៊ុច ថាវី ជាម្ដាយមួយរូបដែលបានដាក់កូនចូលរៀនថ្នាក់មត្តេយ្យសិក្សាអ្នកស្រីយល់ឃើញថា មត្តេយ្យសិក្សាសំខាន់ណាស់សម្រាប់កុមារតូច ដោយជួយឱ្យកុមារ ឆាប់រៀន ឆាប់ចេះ និងឆាប់រឹងមាំ។ ទស្សនៈអាណាព្យាបាលចំពោះមត្តេយ្យសិក្សា

អ្នកម្តាយរូបនេះបន្តថា កត្តាដែលជំរុញអ្នកស្រីបញ្ជូនកូនឱ្យចូលរៀនដំបូងនៅថ្នាក់មត្តេយ្យ គឺដោយកត្តាចំនួន៦ គឺ ទី១.ដើម្បីកសាងគ្រឹះរឹងមាំឱ្យកូនមុនចូលរៀនថ្នាក់ទី១​ ដោយចេះកាន់គូល័រ ឬខ្មៅដៃដើម្បីផាត់ពណ៌ ឬគូសត្រាប់តាមរូបភាព ឬអក្សរនានាដែលគ្រូបង្រៀន ទី២. អ្នកស្រីចង់ឱ្យកូនក្លាហាន មិនខ្លាចសាលា និងចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក្រៅពីអ្នកផ្ទះ ទី៣. ចេះម្ចាស់ការលើខ្លួនឯង ដូចជា ញុំាបាយខ្លួនឯង
ទៅបន្ទប់ទឹកខ្លួនឯង លាងសម្អាតដៃខ្លួនឯង
ទី៤. ទម្លាប់នឹងមជ្ឈដ្ឋានថ្មីក្រៅពីផ្ទះរបស់ខ្លួន, ទី៥.កាត់បន្ថយការលេងឧបករណ៍គ្រឿងអេឡិចត្រូនិក
ដូចជា ទូរស័ព្ទ អាយផេតជាដើម
និងទី៦.ដើម្បីកូនមានឱកាសចំណាយ
ពេលវេលាដ៏រីករាយជាមួយកុមារតូចៗដទៃទៀត។

ក្រោយពីដាក់កូនឱ្យ​ចូលរៀនថ្នាក់មត្តេយ្យសិក្សា​រួចហើយ អ្នកស្រី ថាវី កត់សម្គាល់ឃើញថា កូនរបស់អ្នកស្រីមានការផ្លាស់ប្តូរច្រើន ដោយគាត់ចេះច្រៀងរាំ ចេះកាន់គូល័រ និងខ្មៅដៃដើម្បីគូស ឬសរសេរ ស្គាល់ពាក្យថ្មីៗច្រើនក្លាហានជាងមុន ចេះមានមិត្តភក្តិនិងចេះម្ចាស់ការលើខ្លួនឯងពិសេសគឺគាត់ទម្លាប់នឹងការទៅរៀន។

ដោយមើលឃើញពីគុណតម្លៃរបស់មត្តេយ្យសិក្សា អ្នកស្រី អ៊ុច ថាវី ចង់និយាយទៅកាន់ឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូប ដោយគួរដឹងថា ក្មេងភាគច្រើនតែងតែយំស្រែកពេលចូលរៀនដំបូងៗ ប៉ុន្តែសូមឪពុកម្តាយកុំចិត្តទន់ឈប់ឱ្យកូនទៅរៀនព្រោះតែរឿងនេះព្រោះអ្វីក៏ដោយវាត្រូវការពេលវេលាដើម្បីទម្លាប់។

លើសពីនេះ សូមកុំយល់ច្រឡំថាការបញ្ជូន កូនឱ្យចូលរៀនថ្នាក់មត្តេយ្យជាការធ្វើបាបកូន ផ្ទុយទៅវិញវាជាការជួយដ៏ធំធេងចំពោះកូនទាំងផ្នែកបញ្ញាស្មារតី ទាំងផ្នែកសីលធម៌ក្នុងការរស់នៅ ទាំងភាពក្លាហាន ព្រមទាំងជួយឱ្យកូនបានចែករំលែកភាពរីករាយជាមួយកុមារដទៃដែលមានវ័យស្របាលៗគ្នា ជាពិសេស ឬជួយឱ្យកូនបានឈានជើងទៅមុខមួយជំហានយ៉ាងវែងជាងកុមារដែលមិនបានចូលរៀនមត្តេយ្យដូចគ្នា។ ការអនុញ្ញាតឱ្យកូនចូលរៀនថ្នាក់មត្តេយ្យប្រៀបដូចជាការជួយចាក់គ្រឹះដ៏រឹងមាំឱ្យកូន

ជាគ្រូបង្រៀនថ្នាក់មត្តេយ្យនៃសាលាបឋមសិក្សាអូដឹមរាជធានីភ្នំពេញ អ្នកនាង អន សុភ័ក្រ មានប្រសាសន៍ថាថ្នាក់មត្តេយ្យសិក្សាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់កុមារដោយសារតែនៅពេលកុមារនៅតូចបែបនេះ ប្រសិនបើគាត់មិនបានចូលរៀន គាត់គ្រាន់តែមានចំណេះដឹងនៅផ្ទះ តាមរយៈការបង្ហាត់បង្ហាញរបស់ម្ដាយឪពុកគាត់តែប៉ុណ្ណោះ ប៉ុន្តែបើគាត់បានចូលរៀននៅសាលាគាត់មានឱកាសបានយល់ដឹងច្រើន។ លើសពីនេះកម្មវិធីសម្រាប់ការបង្រៀននៅមត្តេយ្យសិក្សាគឺមានច្រើនសម្រាប់កុមារដែលអនុញ្ញាតឱ្យគាត់មានសកម្ម​ភាព​កម្សាន្តច្រើន ប៉ុន្តែក៏បានរៀនសូត្រអ្វីដែលថ្មីផងដែរ។

ជាគ្រូបង្រៀនថ្នាក់មត្តេយ្យនៃសាលាបឋមសិក្សាអូដឹមរាជធានីភ្នំពេញ អ្នកនាង អន សុភ័ក្រ មិនមែនតែមួយឆ្នាំនោះទេ ពោលគឺមានរយៈពេលបីឆ្នាំ ក្នុងនោះមានថ្នាក់មត្តេយ្យកម្រិតទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ នៅពេលដែលកុមារបានឆ្លងកាត់ទាំងបីកម្រិតនេះ មានន័យថា កុមារមានការចេះដឹងច្រើនតែម្ដងមុននឹងឈានចូលថ្នាក់ទី១។ តែប្រសិនបើកុមារចូលរៀនថ្នាក់ទី១តែម្ដង មិន​បានឆ្លង​កាត់ថ្នាក់មត្តេយ្យសិក្សា គឺពួកគេនឹងមិនសូវមានភាពក្លាហាន ដូចកុមារដែលបានឆ្លងកាត់ថ្នាក់មត្តេយ្យនោះឡើយ។ «ខ្ញុំចង់ឱ្យឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូបគួរស្វែងយល់បន្ថែមអំពីតម្លៃនៃការអប់រំថ្នាក់មត្តេយ្យហើយគួរយកកូនមកចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យសិក្សាឱ្យមានគ្រប់ៗគ្នាតែម្ដងហើយប្រសិនបើចូលរៀនថ្នាក់មត្តេយ្យទាំងបីកម្រិតទៀតគឺកាន់តែល្អព្រោះកូនរបស់គាត់នឹងកាន់តែឆ្លាតក្លាហាននិងចេះពីរបៀបរបបរស់នៅទាំងក្នុងគ្រួសារ សាលារៀន និងសង្គម»  ។

ផ្អែកតាមរបាយការណ៍របស់​នាយករដ្ឋាន​អប់រំកុមារតូច នៃក្រសួងអប់រំ តើកុមារកម្ពុជាបានឆ្លងកាត់មត្តេយ្យមុនចូលបឋមសិក្សាគ្រប់គ្នាដែរ ឬទេ? យុវជន និង​កីឡា បានបង្ហាញថា គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ នៅទូទាំងប្រទេស​មាន​សាលាមត្តេយ្យសិក្សាសរុបចំនួន ៨៦០៧សាលា ក្នុងនោះ​មត្តេយ្យ​សិក្សា​សាធារណៈមានចំនួន ៤៦៣៤, មត្តេយ្យសិក្សាឯកជន មានចំនួន ៧៦០ និង មត្តេយ្យសិក្សាសហគមន៍ មានចំនួន ៣២១៣ ។ ក្នុងនោះកុមារដែលបានចូលរៀន នៅ​មត្តេយ្យសិក្សាសាធារណៈ មានចំនួន ២៥៦៦៥៧នាក់, មត្តេយ្យសិក្សាឯកជន ចំនួន ៥១៣៥៤នាក់ និង មត្តេយ្យសិក្សា​សហគមន៍ ចំនួន ៧៩២៦៨នាក់។

ប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មានប្រសាសន៍ថាផ្អែកតាមរបាយការណ៍ឆ្នាំសិក្សា២០២២-២០២៣
ឯកឧត្តម ប្រាក់ កុសល កុមារដែលចូលរៀនថ្នាក់ទី១ ពោលគឺចូលរៀនថ្នាក់បឋមសិក្សា មានកុមារអាយុ៥ឆ្នាំ ដែលទទួលបានការអប់រំនៅមត្តេយ្យសិក្សារដ្ឋាមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យសិក្សាឯកជន ចំនួន៦៥% ក្នុងនោះនៅសល់កុមារដែលចូលរៀនថ្នាក់ទី១ ដោយមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សាមានរហូតដល់ ៣៥%

ដោយវាជាកង្វល់មួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយវិបត្តិនេះ
ដើម្បីឱ្យកុមារទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សាមុនទៅរៀនថ្នាក់ទី១ នៃបឋមសិក្សា។ចំណែក កុមារអាយុ៤ឆ្នាំ
ទទួលបានការអប់រំមត្តេយ្យសិក្សាកម្រិតមធ្យមបានត្រឹមតែ ៣៤%
ដោយវាជាកង្វល់មួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយវិបត្តិនេះ
ដើម្បីឱ្យកុមារទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សាមុនទៅរៀនថ្នាក់ទី១ នៃបឋមសិក្សា។ចំណែក កុមារអាយុ៤ឆ្នាំ
ទទួលបានការអប់រំមត្តេយ្យសិក្សាកម្រិតមធ្យមបានត្រឹមតែ ៣៤%

យ៉ាងណាក៏ដោយសម្រាប់ផែនការយុទ្ធសាស្រ្តដើម្បីដោះស្រាយកង្វល់ខាងលើនេះ ក្រសួងអប់រំបានផ្តល់អាទិភាពចំនួន៣ ក្នុងនោះ
អាទិភាពទី១.
ពង្រីកបរិមាណកុមារចូលរៀនមត្តេយ្យសិក្សា ដោយជំរុញគ្រប់សាលាបឋមសិក្សាត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតថ្នាក់មត្តេយ្យសិក្សា ឬសាលាមត្តេយ្យសិក្សាឱ្យគ្រប់សាលាបឋមសិក្សាតែម្ដង ដើម្បីរួមចំណែកដោះស្រាយទៅដល់កុមារដែលនៅសេសសល់មិនបានឆ្លងកាត់ និងមិនបានចូលរៀននៅមត្តេយ្យសិក្សា។
អាទិភាពទី២.
ពង្រីកមត្តេយ្យសិក្សាសហគមន៍ និងពង្រឹងគុណភាពអប់រំមត្តេយ្យសិក្សាសហគមន៍ ដើម្បីផ្ដល់ឱកាសដល់កុមារនៅតាមតំបន់ដាច់ស្រយាល តំបន់ជនបទទទួលបានការអប់រំនៅមត្តេយសិក្សាប្រកបដោយគុណភាព និងនិរន្តរភាពនៃសមត្ថភាពរបស់ពួកគេ និង អាទិភាពទី៣.
ជំរុញការបង្កើតទារកដ្ឋាននៅតាមសហគមន៍រោងចក្រដើម្បីផ្ដល់ឱកាសឱ្យកុមារដែលមានឪពុកម្ដាយធ្វើការនៅតាមសហគមន៍រោងចក្របានទទួលការអប់រំ ក៏ដូចជាការបណ្ដុះបណ្ដាលចាប់ពីទារកដ្ឋានមុនវ័យមត្តេយ្យសិក្សាទៅទៀត៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធាធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា