ដើម្បីរួមចំណែកផ្តល់ឱកាសដល់សិស្សនិស្សិតកម្ពុជាទៅបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសប្អូនៗដែលប្រឡងធ្លាក់ថ្នាក់ទី១២ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង រយៈពេល៣ឆ្នាំ នៅសាកលវិទ្យាល័យ Jinan vocational Technology college, Shandong vocational college of Engineering និង Shandong college of food and pharmacy ក្នុងទីក្រុងសានតុង ប្រទេសចិន។
ជំនាញដែលផ្តល់ជូនរួមមាន Computer Science និង International Eco & Trade/Business។ អាហារូបករណ៍នឹងផ្តល់ជូន ១០០% ទៅលើថ្លៃសិក្សា, ១០០% ទៅលើថ្លៃស្នាក់នៅ។
តម្រូវការឯកសារសម្រាប់ដាក់ពាក្យ ៖ លិខិតបញ្ជាក់ការសិក្សាមធ្យមសិក្សាទុតិយភូមិ, ព្រឹត្តិប័ត្រពិន្ទុចាប់ពីថ្នាក់ទី១០ ទី១១ ទី១២, លិខិតពិនិត្យសុខភាព, រូបថត 4×6 (៤សន្លឹក និង Digital photos), ប្រវត្តិរូបសង្ខេប, លិខិតឆ្លងដែន, សៀវភៅគ្រួសារ (ច្បាប់ដើម និងមានបញ្ជាក់ពីអាជ្ញាធរ), មូលវិចារណ៍របស់គ្រូបង្រៀន ២នាក់, សេចក្តីចម្លងសំបុត្រកំណើត, លិខិតបញ្ជាក់កម្រិតតេស្តភាសាចិន HSK កម្រិត៣ ឬកម្រិត៤ (បើមាន), លិខិតបញ្ជាក់កម្រិតតេស្តភាសាអង់គ្លេស IELTS 5.5 or Duolingo (បើមាន), លិខិតថ្កោលទោស, ពាក្យស្នើសុំអាហារូបករណ៍ពីសមាគម។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ការិយាល័យកសាងសមត្ថភាព នៃសាលាខេត្តស្វាយរៀង តាមរយៈទូរស័ព្ទ និងតេឡេក្រាមលេខ 097 5355 155៕