សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងជំនាញគិលានុបដ្ឋាក ចំនួន ២៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងជំនាញគិលានុបដ្ឋាក ចំនួន ២៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីសិក្សានេះ មានពីរភាសា ដោយកម្មវិធីសិក្សាជាភាសាអង់គ្លេស មានរយៈពេល ៣ឆ្នាំ (សិក្សាជំនាញផ្ទាល់) និង កម្មវិធីសិក្សាជាភាសាចិន មានរយៈពេល ៤ឆ្នាំ (សិក្សាភាសាចិនរយៈពេល ១ឆ្នាំ រួមទាំងសិក្សាជំនាញរយៈពេល ៣ឆ្នាំ)។
អត្ថប្រយោជន៍ដែលនិស្សិតទទួលបានពីអាហារូបករណ៍ ៖ ឥតគិតថ្លៃការសិក្សា (Free Tuition Fee) ឥតគិតថ្លៃការស្នាក់នៅ (Free Accommodation)។ រីឯចំណាយផ្សេងៗទៀតជាបន្ទុករបស់សាមីខ្លួន។
លក្ខខណ្ឌនៃការជ្រើសរើស ៖
-បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានសុខភាពល្អបរិបូរណ៍។
-បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬមានសញ្ញាបត្រសមមូល។
-សម្រាប់កម្មវិធីភាសាអង់គ្លេស៖ ត្រូវមានកម្រិតភាសាអង់គ្លេសសមស្របដែលអាចសិក្សាបាន។
-សម្រាប់កម្មវិធីភាសាចិន៖ បើមាន HSK 4 អាចចូលរៀនជំនាញបានភ្លាមៗ ចំពោះអ្នកមិនទាន់មាន HSK ត្រូវសិក្សាត្រៀមភាសាចិនរយៈពេល ១ឆ្នាំសិន។
- មិនត្រូវការ CSCA Score Report ឡើយ។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ
a) ទម្រង់បែបបទសុំពាក្យ៖ ពាក្យសុំចូលសិក្សាសម្រាប់និស្សិតអន្តរជាតិនៅប្រទេសចិន (Application Form for International Students in China) (សមាគម ផ្តល់គំរូ)។
b) លិខិតឆ្លងដែន៖ ច្បាប់ចម្លងស្កែន (Scanned copy) ទំព័រព័ត៌មានផ្ទាល់ខ្លួនរបស់លិខិតឆ្លងដែន។
c) សញ្ញាបត្របាក់ឌុប និងព្រឹត្តិបត្រពិន្ទុ ៣ឆ្នាំចុងក្រោយ ៖ សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ បកប្រែជា ភាសាអង់គ្លេស ។
d) លិខិតពិនិត្យសុខភាព៖ ទម្រង់លិខិតពិនិត្យសុខភាពសម្រាប់ជនបរទេស (Foreigner Physical Examination Form) ដែលមានសុពលភាពក្នុងរយៈពេល ៦ ខែចុងក្រោយ។
e) លិខិតបញ្ជាក់កិរិយាមាយាទ៖ លិខិតបញ្ជាក់ប្រវត្តិរូបស្អាតស្អំមិនធ្លាប់មានទោសកំហុស (Non-criminal record certificate) ដែលចេញឲ្យក្នុងរយៈពេល ៦ ខែចុងក្រោយ ជាភាសាអង់គ្លេស។
f) រូបថត៖ រូបថតឌីជីថល (Electronic photo) ទំហំ ២ អ៊ីញ ផ្ទៃខាងក្រោយពណ៌ស។
g) វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស៖ (សម្រាប់តែនិស្សិតកម្មវិធីជាភាសាអង់គ្លេស)
-ពិន្ទុ IELTS ចាប់ពី ៥.៥ ឡើងទៅ ឬ ពិន្ទុ TOEFL ចាប់ពី ៦០ ឡើងទៅ (បើមាន)។
-សម្គាល់៖ ចំពោះបេក្ខជនដែលមិនមានវិញ្ញាបនបត្រខាងលើ អាចជ្រើសរើសធ្វើការប្រឡង តេស្តសមត្ថភាពភាសាអង់គ្លេសផ្ទាល់ (On-campus English proficiency test) របស់សាលាបាន។
h) លិខិតធានាទំនុកបម្រុងហិរញ្ញវត្ថុ (Financial Support Commitment letter)៖ សម្រាប់ការចំណាយ ផ្ទាល់ខ្លួន និងការរស់នៅដំបូង (សមាគម ផ្តល់គំរូ)។
i) លិខិតសន្យាទទួលខុសត្រូវលើសុវត្ថិភាព (Commitment for Safety Responsibility)លិខិតសន្យា សម្រាប់និស្សិតអន្តរជាតិក្នុងការគោរពតាមបទបញ្ជារបស់មហាវិទ្យាល័យ និងច្បាប់នៃសាធារណ រដ្ឋប្រជាមានិតចិន នៅពេលចូលរៀន (សមាគម ផ្តល់គំរូ)។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើឯកសារក្នុងទម្រង់ជា PDF តាមរយៈតេឡេក្រាម (ACSC Telegram: 099 985 987) របស់សមាគម ឬទំនាក់ទំនងការិយាល័យ ACSC ផ្ទាល់នៅ ជាន់ទី៣ បន្ទប់០០៤/០០៥/០០៦ អគារសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា។
ឈប់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕
