បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀនអប់រំមុនបឋមសិក្សាភាសាចិន (ជំនាញអប់រំមុនបឋមសិក្សា)។

Advertisement

កម្មវិធីសិក្សាមានរយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យ ហើយក្នុងអំឡុងពេលវិស្សមកាល និស្សិតត្រូវត្រឡប់មកប្រទេសកំណើតវិញដើម្បីអនុវត្តកម្មសិក្សា ដែលមានរយៈពេលសរុបមិនតិចជាង ១ឆ្នាំ។

អត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍ ៖ ថ្លៃសិក្សា, ថ្លៃស្នាក់នៅ (២នាក់ក្នុង១បន្ទប់), ទទួលបានប្រាក់ឧបត្តម្ភ ១០០០យ័នចិន/ខែ (បើកសរុបរៀងរាល់១០ខែម្តង), ថ្លៃសម្ភារសិក្សា, ថ្លៃធានារ៉ាប់រង។

ឯកសារសម្រាប់ស្នើសុំ ៖

  1. Scan Passport
  2. Academic diploma
  3. Academic record: the original transcript of academic record
  4. HSK 4 level certificate (Score 180)
  5. CSCA certificate
  6. Personal Statement or Study plan (write in Chinese or English)
  7. Photocopy of Foreigner Physical Examination Form
  8. Certificate of Non-Criminal Record

ការដាក់ពាក្យស្នើសុំចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធអនឡាញ http://ynnu.at0086.cn/student

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា