២. Tailor for the university factor ៖ បេក្ខជនត្រូវសរសេរសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនឱ្យបានច្រើន និងល្អជាងអ្វីដែលគេកំណត់ ព្រោះការសរសេរអំពីសេចក្ដីថ្លែងការណ៍ជាការបង្ហាញខ្លួនបែបណាដើម្បីឱ្យសាកលវិទ្យាល័យសម្រេចចិត្តជ្រើសរើសបេក្ខជនឱ្យទទួលបានអាហារូបករណ៍។ ជាក់ស្ដែង សម្រាប់កញ្ញា Victor Victorine បានសរសេរសេចក្ដីថ្លែងការណ៍ដែលសង្កត់ធ្ងន់លើគម្រោងបង្កើតថ្មីនៃអាជីវកម្មរបស់សាកលវិទ្យាល័យ Bristol អំពីគម្រោងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅក្នុងទីក្រុង និងសាកលវិទ្យាល័យ។
៣. Think of Chevening as a boardroom interview ៖ ភាពជាអ្នកដឹកនាំរបស់បុគ្គល នឹងបង្ហាញចេញនៅពេលសម្ភាសន៍ ដូចនេះការដែលមានជំនាញទន់ក្នុងការនិយាយ ប្រាស្រ័យទាក់ទងល្អ លើសពីនេះអ្នកគួរតែបង្ហាញពីឥទ្ធិពលរបស់អ្នក ប្រសិនបើអ្នកទទួលបានអាហារូបករណ៍ Chevening។
៤. Choose referees who know you well ៖ នៅក្នុងការស្នើពាក្យអាហារូបករណ៍ ការដែលមាន Referees ឬ អ្នកធានា/អ្នកដឹងលឺ សម្រាប់បញ្ជាក់ពីសមាសភាពរបស់បេក្ខជន ជាអ្វីដែលអ្នកស្នើពាក្យត្រូវដឹង។ អ្នកធានា គួរតែជាបុគ្គលដែលបានស្គាល់អ្នកបេក្ខជនច្បាស់លាស់ និងមានវ័យសមល្មម ជាបុគ្គលដែលមានបទពិសោធន៍ច្រើនឆ្នាំ និងជាក់លាក់ក្នុងវិស័យណាមួយ ដើម្បីអាចឱ្យពួកគាត់និយាយពីអ្នកបានល្អ និងក្បោះក្បាយ។