បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យចំនួន៥៤កន្លែងទូទាំងប្រទេស នឹងទទួលបានសេវាបណ្ដុះបណ្ដាល STEM បន្ថែម

វិទ្យាល័យចំនួន៥៤កន្លែងទូទាំងប្រទេស នឹងទទួលបានសេវាបណ្ដុះបណ្ដាល STEM បន្ថែម

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា គ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន៥៤កន្លែងទូទាំង២៥រាជធានី-ខេត្ត នឹងទទួលបានសេវាបណ្ដុះបណ្ដាលជំនាញបន្ថែមលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (STEM) ពីនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ សម្រាប់គ្រូ និងសិស្ស ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងសិស្ស ឱ្យស្របតាមតម្រូវការទីផ្សារការងារ។

Advertisement

គម្រោងផ្ដល់សេវាបណ្ដុះបណ្ដាលជំនាញបន្ថែមនេះ នឹងអនុវត្តរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨។

ក្នុងចំណោមគ្រឹះស្ថានមធ្យមសិក្សាគោលដៅចំនួន៥៤កន្លែង មានវិទ្យាល័យជប់វ៉ារី វិទ្យាល័យហ៊ុនសែនខ្លាកូន វិទ្យាល័យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, វិទ្យាល័យបវេល វិទ្យាល័យនេតយ៉ង់ វិទ្យាល័យហ៊ុនសែនភ្នំសំពៅ ខេត្តបាត់ដំបង និងវិទ្យាល័យផ្សេងទៀតទូទាំងប្រទេស។

ក្រសួងបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានវិទ្យាល័យចំនួន ៥៤ទូទាំងប្រទេស នឹងអនុវត្តកម្មវិធីបណ្តុះបណ្តាល STEM និងវិទ្យាល័យមួយចំនួនបានចុះអនុស្សរណៈយោគយល់ (MoU) ខណៈវិទ្យាល័យមួយចំនួនផ្សេងទៀត មិនទាន់បានចុះ MoU ដោយសារនៅមិនទាន់យល់ច្បាស់អំពីដំណើរការបណ្តុះបណ្តាល។

ដើម្បីអនុវត្តកម្មវិធីនេះ សាលារៀនគោលដៅត្រូវរៀបចំឯកសារស្នើសុំដំណើរការបណ្តុះបណ្តាលជំនាញបន្ថែមផ្នែក STEM មកកាន់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំមួយរៀបចំដោយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ លោក ឌី ខាំបូលី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាអនុប្រធានគម្រោង STEP-UP កាលពីពេលថ្មីៗនេះបានឱ្យដឹងថា គ្រឹះស្ថានដែលបានចុះ MoU អាចចាប់ផ្តើមអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ STEM នៅឆ្នាំ២០២៦ បាន។

ដោយឡែក សាលាដែលមិនទាន់ចុះ MoU នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នឹងរៀបចំប្រកាសជ្រើសរើសក្រុមហ៊ុន អង្គការ សមាគម និងដៃគូពាក់ព័ន្ធដែលមានបទពិសោធន៍ និងសមត្ថភាព ដើម្បីចូលរួមធ្វើជាដៃគូបណ្តុះបណ្តាលជំនាញនៅតាមវិទ្យាល័យគោលដៅ។

លោក ឌី ខាំបូលី បានបញ្ជាក់ថា ការអប់រំផ្នែក STEM កំពុងក្លាយជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស បំពេញតម្រូវការទីផ្សារការងារ និងគាំទ្រផែនការអភិវឌ្ឍជាតិកម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា