បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តិចនិក ៦យ៉ាង ដើម្បីឱ្យរាងកាយសកម្ម ដោយមិនចាំបាច់ទៅកន្លែងហាត់ប្រាណ

តិចនិក ៦យ៉ាង ដើម្បីឱ្យរាងកាយសកម្ម ដោយមិនចាំបាច់ទៅកន្លែងហាត់ប្រាណ

ការមានសុខភាពល្អ មិនមែនទាល់តែចំណាយពេលរាប់ម៉ោងនៅកន្លែងហាត់ប្រាណនោះទេ។ តាមពិតទៅ ការធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកមានចលនា គឺជារឿងដែលប្រសើរជាងការហាត់ប្រាណតែមួយភ្លែតៗទៅទៀត។ ខាងក្រោមនេះគឺជាវិធីងាយៗ ចំនួន៦ សម្រាប់លោកអ្នកអាចសាកល្បង ដើម្បី​ឱ្យ​រាងកាយសកម្ម ដោយ​មិន​ចាំបាច់ទៅកន្លែងហាត់ប្រាណ ៖

Advertisement

១. ប្រើប្រាស់ជណ្តើរជើង

ជណ្តើរយន្តអាចនឹងលឿន ប៉ុន្តែជណ្តើរជើងគឺជា “ម៉ាស៊ីនហាត់ប្រាណ” ដ៏ល្អបំផុតដែលមិនគិតថ្លៃ។ ការដើរឡើងជណ្តើរជួយឱ្យបេះដូងលោតញាប់ និងពង្រឹងសាច់ដុំជើងបានយ៉ាងល្អ។ ឈប់គិតថា “ហត់ណាស់” ហើយប្តូរមកគិតថា “នេះជាឱកាសហាត់ប្រាណ” វិញ។

២. ចតឡាន ឬម៉ូតូឱ្យឆ្ងាយបន្តិច

យើងច្រើនតែចំណាយពេលជិះក្រឡឹងរកកន្លែងចតដែលនៅជិតមាត់ទ្វារបំផុត។ សាកល្បងចតនៅកន្លែងដែលឆ្ងាយបន្តិចទៅ, ការដើរបន្ថែមត្រឹមតែ ២-៣ នាទីទៅកាន់គោលដៅ គឺជាការបន្ថែមចលនាដល់រាងកាយដោយមិនដឹងខ្លួន ហើយថែមទាំងចំណេញពេលមិនបាច់ដណ្តើមកន្លែងចតជាមួយគេទៀតផង។

៣. ប្រើតុឈរធ្វើការ (Standing Desk)

ការអង្គុយលើសពី ៨ ម៉ោងក្នុងមួយថ្ងៃគឺគ្រោះថ្នាក់ណាស់សម្រាប់សុខភាព។ បើអ្នកត្រូវរៀន ឬធ្វើការយូរៗ សាកល្បងរកតុដែលខ្ពស់ល្មមអាចឱ្យអ្នកឈរបាន។ ការឈរធ្វើឱ្យអ្នកងាយនឹងធ្វើចលនាពត់ខ្លួន ឬដើរចុះឡើងនៅពេលសម្រាកខ្លីៗ ដែលល្អជាងការអង្គុយបង្កកខ្លួនលើកៅអី។

៤. ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ

ការជិះឡានក្រុង ឬមធ្យោបាយសាធារណៈផ្សេងៗ តម្រូវឱ្យអ្នកត្រូវដើរទៅកាន់ចំណត និងឈររង់ចាំ។ នេះគឺជាសកម្មភាពរាងកាយច្រើនជាងការជិះឡានផ្ទាល់ខ្លួន។ ក្រៅពីបានធ្វើចលនា អ្នកក៏បានមើលឃើញទិដ្ឋភាពទីក្រុង និងមនុស្សជុំវិញខ្លួនកាន់តែច្បាស់ជាងមុនដែរ។

៥. ដើរទៅទិញអីវ៉ាន់

ឈប់ប្រើសេវាកម្មដឹកជញ្ជូន (Delivery) គ្រប់ពេលពេក! បើកន្លែងដែលអ្នកត្រូវទៅទិញអីវ៉ាន់ ឬញ៉ាំអី ចំណាយពេលដើរក្រោម ២០នាទី សាកល្បងដើរទៅដោយផ្ទាល់។ វាគឺជាការហាត់ប្រាណស្រាលៗដែលជួយឱ្យខួរក្បាលស្រឡះ និងទទួលបានខ្យល់អាកាសបរិសុទ្ធ។

៦. ជិះកង់ទៅកន្លែងផ្សេងៗ

ការជិះកង់គឺមានភាពសប្បាយរីករាយ និងលឿនជាងការដើរ។ វាជួយពង្រឹងកម្លាំង កាត់បន្ថយស្ត្រេស និងមិនអស់លុយចាក់សាំង។ ការជិះកង់ទៅជួបមិត្តភក្តិ ឬទៅរៀន គឺជាស្ទីលរស់នៅដ៏ cool មួយសម្រាប់យុវវ័យសម័យថ្មីដែលស្រឡាញ់សុខភាព និងបរិស្ថាន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា