បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតសិស្សពូកែកូរ៉េខាងត្បូងម្នាក់ ខកខានមើលអ៊ីម៉ែល ជាប់ទៅរៀននៅ Harvard ៦ឆ្នាំមុន

អតីតសិស្សពូកែកូរ៉េខាងត្បូងម្នាក់ ខកខានមើលអ៊ីម៉ែល ជាប់ទៅរៀននៅ Harvard ៦ឆ្នាំមុន

អតីតសិស្សពូកែម្នាក់និយាយថា គាត់បានខកខានឱកាសទៅសិក្សានៅសាលា Harvard ដែលជាសាលាក្នុងក្ដីស្រម៉ៃរបស់គាត់ បន្ទាប់ពីមិនបានមើលអ៊ីម៉ែល ដែលសាលាផ្ញើមកគាត់ កាលពី ៦ឆ្នាំមុន។

Advertisement

លោក Hyosang អាយុ ២៣ឆ្នាំ បានចែករំលែកបទពិសោធន៍នៅលើឆានែល YouTube របស់គាត់ថា គាត់ទើបតែបានឃើញអ៊ីមែលមួយពីសាកលវិទ្យាល័យ Harvard ដែលបានផ្ញើមកគាត់ក្នុងឆ្នាំ២០១៩ ខណៈដែលកំពុងមើលសារចាស់ៗ។ យុវជនរូបនេះ បានបន្ថែមថា សារនោះបានប្រាប់ថា ស្ថានភាពពាក្យស្នើសុំរបស់គាត់បានផ្លាស់ប្ដូរ ហើយគាត់ត្រូវបានទទួលឱ្យចូលរៀននៅសាកលវិទ្យាល័យ Harvard ។

លោក Hyosang បាននិយាយថា គាត់កើតនៅប្រទេសកូរ៉េខាងត្បូង ក្រោយមកបានផ្លាស់ទៅរស់នៅសហរដ្ឋ​អាមេរិក និងបានចូលរៀននៅសាកលវិទ្យាល័យ North Gwinnett។ គាត់បានរៀបរាប់ពីខ្លួនគាត់ថា ជាមនុស្សមានការប្រកួតប្រជែងខ្ពស់ខាងសិក្សា ហើយបាននិយាយថា គាត់ជាប់ចំណាត់ថ្នាក់លេខ១រាល់ខែ អំឡុងពេលគាត់រៀនថ្នាក់ទី១០។

បន្ទាប់ពីស្រាវជ្រាវអំពីការចូលរៀននៅមហាវិទ្យាល័យ គាត់បានកំណត់គោលដៅចូលរៀននៅសាកលវិទ្យាល័យ Harvard ដែលជាគោលដៅ គាត់បានកំណត់តាំងពីគាត់រៀនថ្នាក់ទី៥។ គាត់បានចាប់ផ្ដើមដាក់ពាក្យទៅសាលា Ivy League អំឡុងពេលគាត់រៀនថ្នាក់ទី១១ ហើយបាននិយាយថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ QuestBridge ដែលជាកម្មវិធីមិនរកប្រាក់ចំណេញ ដែលផ្គូផ្គងសិស្ស ដែលមានលទ្ធផលការសិក្សាល្អ និងមានប្រាក់ចំណូលទាប ជាមួយនឹងអាហារូបករណ៍ពេញបួនឆ្នាំ នៅសាកលវិទ្យាល័យដៃគូ។

នៅពេលដែលលទ្ធផលត្រូវបានបង្ហាញ លោក Hyosang បាននិយាយថា គាត់ត្រូវបានជាប់ឈ្មោះនៅក្នុងបញ្ជីបម្រុង ហើយគាត់បានសន្មត់ថា គាត់នឹងមិនអាចជាប់ឈ្មោះចូលរៀននោះទេ។ បន្ទាប់មក គាត់បានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ប៊ើកលី ជាកន្លែង ដែលគាត់បានសិក្សាជំនាញតន្ត្រី។

ច្រើនឆ្នាំក្រោយមក អំឡុងពេល Livestream ជជែកលេងជាមួយ អ្នកគាំទ្រ យុវជន Hyosang បាននិយាយថា គាត់ត្រូវបានបដិសេធ ដោយសាកលវិទ្យាល័យ Harvard ហើយសម្រេចចិត្ត ត្រឡប់ទៅអានសារចាស់ៗរបស់គាត់។ នោះជាពេលដែលគាត់បានរកឃើញ ការជូនដំណឹងអំពីការចូលរៀននៅទីនោះ។

Hyosang បាននិយាយថា ក្រោយមក សាកលវិទ្យាល័យ Harvard បានផ្ញើអ៊ីម៉ែល ដោយសុំឱ្យគាត់បញ្ជាក់ពីការចុះឈ្មោះ ប៉ុន្តែនៅពេលនោះ គាត់មិនចាប់អារម្មណ៍ពីសារៈសំខាន់របស់សារនោះទេ ហើយជឿថា គាត់នៅតែជាប់ក្នុងបញ្ជីសិស្សបម្រុង។ ដោយរវល់រៀបចំខ្លួនចូលរៀននៅសាកលវិទ្យាល័យមួយផ្សេងទៀត គាត់បាននិយាយថា គាត់បានអានសារនោះ ហើយក៏មិនបានត្រឡប់មកអានវាវិញដែរ។

Hyosang បាននិយាយថា ការខកខានឱកាស មិនបានធ្វើឱ្យជីវិតរបស់គាត់មានបញ្ហានោះទេ។ ចាប់តាំងពីពេលនោះមក គាត់បានចាប់អាជីពជាសិល្បករ និងទទួលបានអ្នកគាំទ្រយ៉ាងច្រើននៅលើ Youtube ដោយ គាត់បាននិយាយយ៉ាងជឿជាក់ថា គាត់នៅតែទទួលបានភាពជោគជ័យក្នុងជីវិត គ្រាន់តែក្នុងរូបភាពខុសគ្នាប៉ុណ្ណោះ៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា