ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP) បានប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយមិនគិតថ្លៃ។
វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស និស្សិត និងអ្នកធ្វើការ ឱ្យចេះប្រើប្រាស់ឧបករណ៍ AI ដើម្បីជួយសម្រួលដល់ការសិក្សា និងការងារឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
អត្ថប្រយោជន៍ដែលទទួលបានពីវគ្គសិក្សា
- យល់ដឹងពីមូលដ្ឋានគ្រឹះ AI និងការសរសេរ Prompt ឱ្យមានប្រសិទ្ធភាព
- ជំនាញប្រើប្រាស់ Generative AI ដើម្បីបង្កើតមាតិកា (Content Creation)
- ទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោយបញ្ចប់វគ្គសិក្សា ៨ ម៉ោង

ព័ត៌មានលម្អិតនៃវគ្គសិក្សា
កម្មវិធីសិក្សានឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Online (Zoom) ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដោយបែងចែកជា ៤ ក្រុម៖
ក្រុមទី១: រៀងរាល់ថ្ងៃសៅរ៍ (ម៉ោង ១:០០ – ៥:០០ រសៀល)
ក្រុមទី២, ៣, ៤: ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ (ម៉ោង ៦:០០ – ៨:០០ យប់)
លក្ខខណ្ឌចូលរួម ៖ បើកចំហសម្រាប់យុវជនដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ។
សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/f2ZJ4dY6pt4JZnqr9
ចូលរួមក្រុម Telegram សម្រាប់ព័ត៌មានបន្ថែម: https://t.me/+mQi-VSt6KXJhNGVl ៕
























