ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការអាន និងសរសេរ គឺមានសារៈសំខាន់ ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងមានឥទ្ធិពលខ្លាំងយ៉ាងណាក៏ដោយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការអាន និងសរសេរ គឺមានសារៈសំខាន់ ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងមានឥទ្ធិពលខ្លាំងយ៉ាងណាក៏ដោយ។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុងឱកាសបិទទិវាអំណានជាតិកាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអាន និងសរសេរ នៅតែចាំបាច់សម្រាប់យើងទាំងអស់គ្នា។ ឯកឧត្តមសង្កត់ធ្ងន់ថា បើទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពលខ្លាំងក៏ដោយ ក៏មិនអាចជំនួសនូវបទពិសោធន៍ដែលកើតចេញពីការអានសៀវភៅដោយផ្ទាល់នោះទេ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់ក្រុមការងារជំនាញ ឱ្យខិតខំស្រាវជ្រាវ និងរៀបចំចងក្រងសៀវភៅដែលពាក់ព័ន្ធនឹងប្រវត្តិភាសាខ្មែរឱ្យបានកាន់តែសម្បូរបែប ដើម្បីទុកជាឯកសារដ៏មានតម្លៃសម្រាប់ឱ្យយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រ យល់ដឹងពីឫសគល់នៃអត្តសញ្ញាណជាតិ និងពង្រឹងស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិឱ្យកាន់តែខ្ជាប់ខ្ជួន ក្នុងបរិបទដែលពិភពលោកកំពុងដើរលឿនទៅមុខដោយបច្ចេកវិទ្យា៕
