បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ តាមកម្មវិធីអន្តរជាតិ (International Program) រយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៦ តទៅ។

Advertisement

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ រដ្ឋាភិបាលចិន​នឹង​រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ តែសំបុត្រយន្តហោះទៅ-មក ជាបន្ទុករបស់សាមីជន។

មុខជំនាញដែលត្រូវ​សិក្សារួមមាន ៖ Physics, Biology, Electrical and Electronic Engineering, Materials Science and Engineering, Environmental Science and Engineering, Computer Science and Engineering, Mathematics, Statistics and Data Science, Mechanics and Aerospace Engineering, Machinery and Energy Engineering, School of Microelectronics, Ocean Science and Engineering, Information System and Management Engineering, School of Design, and Environmental Science and Engineering។

លក្ខខណ្ឌនៃការចុះឈ្មោះ ៖ បេក្ខជនទាំងពីរភេទត្រូវមាន សញ្ជាតិខ្មែរ, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេស A, B ឬ C, ចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ, សុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា, លិខិតបញ្ជាក់ពីកម្រិត China Scholastic Competency Assessment (CSCA)។ បេក្ខជនដែលមាន បំណងចុះឈ្មោះធ្វើតេស្ត CSCA នេះ ត្រូវចូលទៅកាន់ website: https://csca.cn/home កាលបរិច្ឆេទតេស្ត នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

សំណុំឯកសារដែលត្រូវបំពេញមាន ៖ បង្កាន់ដៃទទួលពាក្យប្រឡង ១ច្បាប់ “មានគំរូ”, ពាក្យសុំអាហារូបករណ៍ ១ច្បាប់ “មានគំរូ”, ជីវប្រវត្តិសង្ខេប ១ច្បាប់ “មានគំរូ”, រូបថត ៤ គុណ ៦ ចំនួន៤សន្លឹក “ផ្ទៃខាងក្រោយពណ៌ស ថតថ្មី” , សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ថតចម្លង) ១ច្បាប់ សូមភ្ជាប់មកជាមួយនូវច្បាប់ដើម ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់, លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា ចំពោះបេក្ខជនជានិស្សិត, លិខិតបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្ត្រីរាជការ។

កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ ៖ ការទទួលពាក្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការប្រឡងនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយវិញ្ញាសាប្រឡងរួមមាន ៖ គណិតវិទ្យារយៈពេល ១ម៉ោង ៣០នាទី, ភាសាអង់គ្លេស រយៈពេល ១ម៉ោង ៣០នាទី។

ផ្អែកលើលទ្ធផលប្រឡង ក្រសួងនឹងជ្រើសរើសបេក្ខជនចំនួន ២០នាក់ បញ្ជូនឱ្យសាកលវិទ្យាល័យពិនិត្យ និង សម្រេចចុងក្រោយ។ ព័ត៌មានលម្អិតផ្សេងទៀត សូមទាក់ទងតាមលេខទូរស័ព្ទ ០៩៨ ៩៨៩ ៧៨៩៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា