សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ជំនាញដែលអាហារូបករណ៍ផ្តល់ជូនរួមមាន គ្រប់គ្រងអាជីវកម្ម Business Administration, ហិរញ្ញវត្ថុ ធនាគារ Banking and Finance, Marketing, Accounting, Economic Law, គ្រប់គ្រងសេវាកម្មទេសចរណ៍ និងដំណើរកម្សាន្ត Tourism and Travel Management, ព័ត៌មានវិទ្យា Information Technology, បច្ចេកទេសសំណង់ Construction Engineering Technology។
លក្ខខណ្ឌនៃការជ្រើសរើស ៖ មានសញ្ជាតិខ្មែរ, ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬកំពុងរៀនថ្នាក់ទី១២, ជ្រើសរើសចូលរៀនកម្រិតឧត្តមថ្នាក់ពេញម៉ោងសិក្សា នៅសាកលវិទ្យាល័យសេដ្ឋកិច្ច ឧស្សាហកម្មឡុងអាន សម្រាប់ឆ្នាំ២០២៦, មានសុខភាពល្អ ជីវៈប្រវត្តិច្បាស់លាស់ មិនមានជាប់បទពិរុទ្ធល្មើសច្បាប់។
សំណុំឯកសារដាក់ពាក្យអាហារូបករណ៍ ៖ ឯកសារពិន្ទុរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ (ពិន្ទុល្អគ្រប់មុខវិជ្ជាទាំងថ្នាក់ទី១០ ទី១១ និងថ្នាក់ទី១២ ចាប់ពីមធ្យមភាគ ៧.៥ឡើង ឥរិយាបទសីលធម៌ល្អ និងមានលិខិតឧទ្ទេសនាមខ្លួន), អត្តសញ្ញាណប័ណ្ណ, តារាងពិន្ទុបញ្ជាក់ពីសាលា, គំរូពាក្យបំពេញដាក់ពាក្យអាហារូបករណ៍, លិខិតឧទ្ទេសនាមខ្លួន។

ការចំណាយ និងតម្លៃអាហារូបករណ៍ ៖ ការស្នាក់នៅអន្តេវាសិកដ្ឋាន (ឥតគិតថ្លៃ), ចំណាយហូបចុក សកម្មភាពរស់នៅផ្ទាល់ខ្លួន ជាបន្ទុករបស់សាមីខ្លួន, តម្លៃអាហារូបករណ៍ប្រហែល 240.000.000 ដុង/សិស្សម្នាក់ (ថ្លៃសិក្សា១០០%)។
សម្រាប់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងទៅកាន់ការិយាល័យកសាងសមត្ថភាព សាលាខេត្តស្វាយរៀង រៀងរាល់ម៉ោងធ្វើការ តាមរយៈទូរស័ព្ទ/តេឡេក្រាម 097 535 5155។ វគ្គជ្រើសរើសចូលរៀនផ្លូវការ ត្រូវបានអនុវត្តតាមការកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម នៅខែសីហា និងខែកញ្ញារៀងរាល់ឆ្នាំ, ខែវិច្ឆិកា និងខែធ្នូ ជាពេលកំណត់ចុងក្រោយ ដើម្បីបញ្ចប់ការជ្រើសរើស៕
