បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០% ទៅ​លើ​ការ​សិក្សា​ជំនាញវគ្គខ្លីៗ រហូត​ដល់២៥មុខជំនាញ។

Advertisement

ជំនាញដែលផ្តល់ជូន​នោះ​រួមមាន ៖ ការងារការ៉ូ, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការងារកំបោរ, ការដំឡើងគ្រឿងឈើសម្រេច, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការដំឡើងនឹងថែទាំកាមេរ៉ាសុវត្ថិភាព, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប), ការផ្សារអគ្គិសនី, ការផ្សារឧស្ម័ន, ការថែទាំ នឹងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ នឹងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការផលិតនំ, ការចិញ្ចឹម និងថែទាំត្រីប្រា, ការកែច្នៃបន្លែ នឹងផ្លែឈើ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ យុវជនមានអាយុចាប់ពី ១៥ឆ្នាំឡើង, យុវជនមានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាយរងហានិភ័យ, យុវជនមកពីគ្រួសារដែលសមាជិកមានបណ្ណសម្គាល់ជនមានពិការភាព, យុវជនមកពីគ្រួសារដែលសមាជិកមានបណ្ណមូលនិធិសមធម៌សុខាភិបាល, យុវជនដែលឧទ្ទេសនាមដោយ រដ្ឋបាលខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់។

អត្ថប្រយោជន៍ ៖ ការសិក្សាដោយឥតបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុង១ខែ ដោយសិក្សា ពេញម៉ោង សម្រាប់យុវជនមានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ ១ ឬ២) ឬបណ្ណគ្រួសារងាយរងហានិភ័យ, មានផ្តល់ការប្រឹក្សាយោលបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ផ្តល់កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, ទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, ទទួលបានឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។

ឯកសារភ្ជាប់ក្នុងការដាក់ពាក្យចូលរៀន៖ សៀវភៅគ្រួសារ (កូពី) ចំនួន ០១ ច្បាប់, សំបុត្រកំណើត (កូពី) ចំនួន ០១ ច្បាប់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (កូពី) ចំនួន ០១ ច្បាប់, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ចំនួន ០៤ សន្លឹក, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៣x៤) ចំនួន ០២ សន្លឹក, បណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ឬបណ្ណសម្គាល់ជនមានពិការភាព ឬបណ្ណមូលនិធិសមធម៌សុខាភិបាល ឬលិខិតឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់…(ច្បាប់ដើម)។

ទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទ៖ ០៩៥ ៩៣៤ ៤៤៧/០៦៧ ៧៥០ ៥០៥ ឬទៅកាន់ទីតាំងវិទ្យាស្ថាន ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ផ្លូវចូលវត្តភ្នំជញ្ជាំង)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា