ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។
ជំនាញដែលផ្តល់ជូនរួមមាន ៖ English Translation, English Interpretation, Russian Interpretation, Spanish Interpretation, French Interpretation, German Interpretation, Japanese Translation, Japanese Interpretation, Koran Interpretation, Arabic Translation, Arabic Interpretation។
អត្តប្រយោជន៍ទទួលបានពីអាហារូបករណ៍ ៖ ថ្លៃសិក្សា, ថ្លៃស្នាក់នៅ, ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃធានារ៉ាប់រងសុខភាពទូទៅ។
លក្ខខណ្ឌ ៖ មិនមែនជាជនជាតិចិន, មានបរិញ្ញាបត្រផ្នែកអក្សរសាស្រ្តចិន ឬផ្នែកបកប្រែ, អាទិភាពចំពោះបេក្ខជនដែលមានបទពិសោធន៍បកប្រែ, មានមិត្តភាពល្អជាមួយប្រទេសចិន គ្នានប្រវត្តិបំពានច្បាប់ និងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងគោរពច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចិន និងបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ, មានសុខភាពផ្លូវកាយ ផ្លូវចិត្តល្អ មានចរិយាសម្បត្តិល្អ និងការសិក្សាល្អ, អាយុមិនលើសពី ៤០ឆ្នាំ។

ឯកសារតម្រូវស្នើសុំ ៖ Scan Passport, Scan HSK & HSKK Score (HSK6), Bachelor degree and transcript (for Master’s program), Certificate of enrollment or registration (for Joint Master’s Program), Two Recommendation Letters in Chinese or English, Personal Statement, CV, and study plan in Chinese (800 Words), Certificate of Non-Criminal Record, Photocopy of Foreigner Physical Examination Form, Other supporting document។
ពេលវេលានៃការដាក់ពាក្យស្នើសុំ៖ ចាប់ផ្តើមពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ អ្នកដាក់ពាក្យត្រូវចូលទៅក្នុងប្រព័ន្ធ https://www.chinese.cn/page/#/pcpage/project_detail ដើម្បីដាក់ស្នើសុំពាក្យតាមប្រព័ន្ធអនឡាញ។
ព័ត៌មានលម្អិត បងប្អូននិស្សិត អាចមកសាកសួរដោយផ្ទាល់ ឬ ទំនាក់ទំនងមកការិយាល័យប្រឹក្សា យោបល់អាហារូបករណ៍សិក្សានៅប្រទេសចិន តាមរយៈលេខ ACSC Telegram: 099 985 997៕
