បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្រ្កាន្តវិទ្យាល័យ​បឹងត្របែក ព្រឹត្តិការណ៍វប្បធម៌ និង​កម្សាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី

សង្រ្កាន្តវិទ្យាល័យ​បឹងត្របែក ព្រឹត្តិការណ៍វប្បធម៌ និង​កម្សាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី

នៅចុងសប្តាហ៍​នេះ ពោលគឺនៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២៦ វិទ្យាល័យបឹងត្របែក នឹងរៀបចំ​កម្មវិធីតន្រ្តីសប្បុរសធម៌ និងសង្រ្កាន្តឆ្នាំថ្មីដ៏ធំមួយ ក្រោម​ប្រធានបទ “វីរៈភាព” ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏​ដូចជា​ពង្រឹងស្មារតីស្នេហាជាតិរបស់យុវជន។

Advertisement

បើតាម​អ្នក​រៀបចំកម្មវិធី ព្រឹត្តិការណ៍សង្រ្កាន្តវិទ្យាល័យបឹងត្របែកទាំងពីរថ្ងៃនៅចុងសប្តាហ៍នេះ មានបញ្ចូល​ការ​សម្តែងប្រពៃណីខ្មែរ និងតន្រ្តីសម័យទំនើប ដើម្បីអភិរក្ស និង​អភិវឌ្ឍន៍​ទំនៀម​ទម្លាប់ សិល្បៈបុរាណខ្មែរ។

ព្រឹត្តិការណ៍ដែលគេរំពឹងថា នឹងមានអ្នក​ចូលរួម​ប្រមាណ៥ម៉ឺននាក់នេះ ក៏ជា​ការ​ជំរុញ​ការ​ប្រាស្រ័យទាក់ទង និង​ធ្វើ​ការជាក្រុម​រវាងនិស្សិត និងសហគមន៍ ដើម្បីពង្រឹងជំនាញរឹង និង​ជំនាញទន់ ក៏​ដូចជា​លើក​កម្ពស់អត្តសញ្ញាណជាតិ​ដល់ស្រទាប់យុវជន និងភ្ញៀវអន្តរជាតិផងដែរ។

យោងតាមតារាងកម្មវិធី ដែលបានគ្រោងទុក ព្រឹត្តិការណ៍សង្រ្គាន្តវិទ្យាល័យបឹងត្របែក នឹងមានកម្មវិធីជាច្រើន​ដូចជា ការ​សម្តែង និង​ប្រគុំតន្រ្តីប្រពៃណី បុរាណខ្មែរ និង​តន្រ្តីសម័យ​ទំនើប, ការបង្ហាញស្មារតី​ស្នេហាជាតិ ក្រោម​ប្រធានបទ “វីរៈភាព”, ភូមិ​ល្បែង​ប្រជាប្រិយ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​បាន​លេងល្បែង​ប្រជាប្រិយខ្មែរ, ការ​ដាក់លក់ និងតាំងបង្ហាញផលិតផលខ្មែរជាដើម៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា