បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ ចិន​ កំពុង​បណ្តុះបណ្តាល​គ្រូភាសាចិន សម្រាប់​ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ

កម្ពុជា​ ចិន​ កំពុង​បណ្តុះបណ្តាល​គ្រូភាសាចិន សម្រាប់​ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ

ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេស​កម្ពុជា និង​ក្រសួងអប់រំរបស់​ប្រទេសចិន ទើបតែ​​បាន​បញ្ចប់​ការបណ្តុះបណ្តាល​គ្រូជំនាញ​ភាសាចិន​ចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ​ ដែលជា​ផ្នែកមួយ​នៃការជំរុញ​ការសិក្សា​ភាសាបរទេស​នៅ​សាលាចំណេះទូទៅ​របស់​កម្ពុជា។

Advertisement

គ្រូភាសាចិន​ចុង​ក្រោយ​នេះ នឹង​ធ្វើ​ឲ្យ​គ្រូ​ភាសាចិន​ដែល​បណ្តុះបណ្តាល​ដោយ​ប្រទេសទាំងពីរ​កើន​ដល់ ៦០​នាក់ ចាប់តាំងពីឆ្នាំ ២០២៣មក។

លោកបណ្ឌិត ឡាយ សុវិជ្ជា អ្នកទទួលបន្ទុកសម្របសម្រួល គ្រូបង្រៀនភាសាចិន នៃក្រសួងអប់រំ យុវជន និងកីឡា ប្រាប់បណ្តាញផ្សព្វផ្សាយ​ AMS ថា គ្រូបង្រៀន​ភាសាចិន​២០នាក់ដែលទើប​ទទួលបានការបណ្តុះបណ្តាលរយៈ​ពេល​ ៥ថ្ងៃ នឹង​ត្រូវ​បង្រៀន​នៅ​ថ្នាក់ទី ៧ ដល់ថ្នាក់ទី​១១ ក្នុងវិទ្យាល័យ និងអនុវិទ្យាល័យសរុប​ចំនួន ៣១ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកំពង់ចាម។

«កម្មវិធីអប់រំភាសាចិន​ហ្នឹងគឺកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង​នៅឡើយទេ ដែលក្រសួងអប់រំ បានសហការជាមួយក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន អនុវត្តសាកល្បងរយៈ​ពេល​៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨»

បើតាម​លោកបណ្ឌិត ឡាយ សុវិជ្ជា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបង្រៀន និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរក្នុងការបំពេញតួនាទី និងភារកិច្ចជាមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិននៅតាមសាលាគោលដៅសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បច្ចុប្បន្ន​ក្រសួងអប់រំបាន​បញ្ជ្រាប​ការអប់រំភាសាបរទេសតាមគ្រឹះស្ថាន​សិក្សាសាធារណៈ​ ដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាចិន។ ហើយសិស្សដែល​​កំពុងទទួលអត្ថប្រយោជន៍ពីការរៀនភាសាចិនមានចំនួន ២ម៉ឺននាក់, នេះបើយោងតាមបណ្ឌិត ឡាយ សុវិជ្ជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា