សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលស្គាល់ថា គឺជាសាកលវិទ្យាល័យល្បីទាំង៨របស់ប្រទេសកម្ពុជា ត្រូវបាន The World University Rankings for Innovation (WURI) ចាត់ចំណាត់ថ្នាក់លេខ ៤៦ ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កំពូលទាំង ៥០០ លើពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ។ ការផ្តល់ចំណាត់ថ្នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ទទួលបានចំណាត់ថ្នាក់ក្នុងកម្មវិធីជំនាញនវានុវត្តន៍ឆ្មើម ចំនួន១០ ផ្សេងទៀត ដែលរួមមាន ៖ -ចំណាត់ថ្នាក់លេខ ១ ផ្នែក Infrastructure/Technology -ចំណាត់ថ្នាក់លេខ ២ ផ្នែក University Brand and Reputation -ចំណាត់ថ្នាក់លេខ ៨ ផ្នែក Empowerment-Based Management -ចំណាត់ថ្នាក់លេខ ៣១ ផ្នែក Entrepreneurial Culture & Ecosystem -ចំណាត់ថ្នាក់លេខ ៤៤ ផ្នែក Crisis Management -ចំណាត់ថ្នាក់លេខ ៤៩ ផ្នែក University-Based Entrepreneurial Projects -ចំណាត់ថ្នាក់លេខ ៥៤ ផ្នែក Cost-Effectiveness Management -ចំណាត់ថ្នាក់លេខ ៧៣ ផ្នែក Culture/Values -ចំណាត់ថ្នាក់លេខ ៧៦ ផ្នែក Digital and AI Transformation in Strategy and Management -ចំណាត់ថ្នាក់លេខ ៩៥ ផ្នែក Curricular Innovation for Future-Readiness
សាកលវិទ្យាល័យជាតិគ្រប់គ្រង តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានលើកឡើងថា សមិទ្ធផលនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់សាកលវិទ្យាល័យ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យក្នុងការលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍនវានុវត្តន៍ ការគ្រប់គ្រងស្ថាប័ន ការអភិវឌ្ឍធនធានឌីជីថល ឆ្លើយតបទៅនឹងតម្រូវការ នៃទីផ្សារការងារ និងការត្រៀមខ្លួនសម្រាប់ការអប់រំឧត្តមសិក្សានាពេលអនាគត ស្របតាមបរិបទនៃការផ្លាស់ប្តូររបស់សង្គម និងសេដ្ឋកិច្ចសកល។
នៅក្នុងឆ្នាំ២០២៦នេះ សាកលវិទ្យាល័យដែលស្ថិតនៅ Top5 នៃចំណាត់ថ្នាក់ដែលផ្តល់ដោយ The World University Rankings for Innovation (WURI) បានទៅលើសាកលវិទ្យាល័យ Minerva University របស់សហរដ្ឋអាមេរិក ចំណាត់ថ្នាក់លេខ១, សាកលវិទ្យាល័យ Arizona State University ស្ថិតនៅចំណាត់ថ្នាក់លេខ២, ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើសាកលវិទ្យាល័យ École 42 ប្រទេសបារាំង, លេខ៤ បានទៅលើសាកលវិទ្យាល័យ University of Pennsylvania សហរដ្ឋអាមេរិក ហើយចំណាត់ថ្នាក់លេខ៥ បានទៅលើ Incheon National University របស់ប្រទេសកូរ៉េខាងត្បូង៕