បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការកុមារកម្ពុជារីករាយ វិនិយោគជាង ១៧,៣ លានដុល្លារ គាំទ្រសាលារៀន ១៨១កន្លែង លើកកម្ពស់គុណភាពអប់រំសម្រាប់កុមារក្រីក្រ និងងាយរងគ្រោះ

អង្គការកុមារកម្ពុជារីករាយ វិនិយោគជាង ១៧,៣ លានដុល្លារ គាំទ្រសាលារៀន ១៨១កន្លែង លើកកម្ពស់គុណភាពអប់រំសម្រាប់កុមារក្រីក្រ និងងាយរងគ្រោះ

បាត់ដំបង — អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានវិនិយោគថវិកាសរុបជាង ១៧,៣លានដុល្លារអាម៉េរិក ដើម្បីគាំទ្រសាលាមត្តេយ្យ និងបឋមសិក្សាចំនួន ១៨១កន្លែង នៅក្នុងខេត្តចំនួន ៩ ទូទាំងប្រទេស ដោយផ្តោតលើការលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារក្រីក្រ និងកុមារងាយរងគ្រោះនៅតំបន់ដាច់ស្រយាល។

Advertisement

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះការចូលរួមរបស់អង្គការនេះក្នុងការពង្រីកឱកាសទទួលបានការអប់រំសម្រាប់កុមារកម្ពុជា។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៨មក អង្គការកុមារកម្ពុជារីករាយ បានពង្រីកការគាំទ្រវិស័យអប់រំទៅកាន់ខេត្តគោលដៅចំនួន ៩ និងបានវិនិយោគធនធានយ៉ាងច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ និងឱកាសសិក្សារបស់កុមារ ជាពិសេសកុមារក្រីក្រ និងងាយរងគ្រោះនៅតំបន់ដាច់ស្រយាល។

ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការបន្តបេសកកម្មជួយកុមារកម្ពុជា ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា អគារសិក្សា និងសមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ នឹងក្លាយជាប្រភពចំណេះដឹង និងឱកាសសម្រាប់កុមាររាប់ពាន់នាក់នាពេលអនាគត ព្រមទាំងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹង គុណធម៌ និងសមត្ថភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ថា អង្គការកុមារកម្ពុជារីករាយ បានអនុវត្តកម្មវិធីអប់រំនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ព្រៃវែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប និងរតនគិរី។ គម្រោងនេះបានគាំទ្រសាលាមត្តេយ្យចំនួន ៩១សាលា និងបឋមសិក្សាចំនួន ៩០សាលា ដោយមានគោលដៅធានាឱ្យសិស្សដែលបញ្ចប់ថ្នាក់ទី៦ អាចអាន សរសេរ និងគណនាលេខបានយ៉ាងស្ទាត់ជំនាញ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា