បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​សាច់ប្រាក់​ថ្នាក់​បរិញ្ញាបត្រ ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​Macquarie​ ​University​ ​ប្រទេស​អូស្ត្រាលី​

អាហារូបករណ៍​សាច់ប្រាក់​ថ្នាក់​បរិញ្ញាបត្រ ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​Macquarie​ ​University​ ​ប្រទេស​អូស្ត្រាលី​

​សាកលវិទ្យាល័យ​ ​Macquarie​ ​University​ ​នៃ​ប្រទេស​អូស្រ្តាលី​ ​កំពុង​ប្រកាស​ផ្តល់​អាហារូបករណ៍​ជា​សាច់ប្រាក់​ដល់​និស្សិត​អន្តរជាតិ​ដែល​មាន​សមត្ថភាព​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ​(​ASEAN​) ​ឱ្យ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ឬ​ថ្នាក់​អនុបណ្ឌិត​ ​(​Coursework​) ​នៅ​ប្រទេស​អូស្ត្រាលី​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

Advertisement

​តាមរយៈ​អាហារូបករណ៍​ ​នឹង​ផ្តល់​ជូន​ដល់​សិស្ស​ និស្សិត​ ​ដូចជា​ ​កាត់បន្ថយ​ថ្លៃ​សិក្សា​ប្រចាំ​ឆ្នាំ​ប្រមាណ​ ​20​%–​25​%​។​ ក្នុង​នោះ​ និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ ​នឹង​ទទួលបាន​ការ​បញ្ចុះ​ថ្លៃ​សិក្សា​ ​10,000​ ​ដុល្លារ​អូស្ត្រាលី​ ​(​AUD​) ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​រយៈពេល​ពេញ​នៃ​កម្មវិធី​សិក្សា​ ​ដោយ​ទឹកប្រាក់​ ​5,000​ ​ដុល្លារ​អូស្ត្រាលី​ ​(​AUD​) ​នឹង​ត្រូវ​បញ្ចូល​ទៅក្នុង​គណនី​ថ្លៃ​សិក្សា​រៀងរាល់​ឆមាស​។

​ដើម្បី​មាន​សិទ្ធិ​ទទួលបាន​អាហារូបករណ៍​នេះ​ ​បេក្ខជន​ត្រូវ​៖
​-​ជា​និស្សិត​អន្តរជាតិ​ពេញ​ម៉ោង​ ​(​Full​-​time​) ​ដែល​ចាប់ផ្តើម​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ឬ​អនុបណ្ឌិត​ ​(​Coursework​)​។
​-​ជា​ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ ​(​ASEAN​)​។
​-​ទទួលយក​លិខិត​ផ្តល់​ការ​ចូលរៀន​ ​(​Letter​ ​of​ ​Offer​) ​និង​បង់​ថ្លៃ​ចុះឈ្មោះ​ដំបូង​ ​(​Commencement​ ​Fee​) ​មុន​ថ្ងៃ​ផុត​កំណត់​។
​-​មិន​ត្រូវ​ទទួលបាន​អាហារូបករណ៍​ ​ឬ​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ដែល​រ៉ាប់រង​ថ្លៃ​សិក្សា​ទាំងស្រុង​ទេ ​លើកលែងតែ​មាន​ការ​អនុម័ត​ពី​ក្រុមការងារ​អាហារូបករណ៍​របស់​ ​Macquarie​ ​University​។​

​ឯកសារ​ត្រូវ​ត្រៀម​៖
​-​ប្រតិចារឹក​ពិន្ទុ ​និង​សញ្ញាបត្រ ​(​Academic​ ​Transcripts​ ​and​ ​Certificates​)
​-​លទ្ធផល​តេស្ត​ភាសា​អង់គ្លេស​ ​(​IELTS​,​ ​TOEFL​, ​PTE​ ​ឬ​សម​មូល​)
​-​ច្បាប់​ចម្លង​លិខិត​ឆ្លង​ដែន​ដែល​មាន​សុពលភាព​
​-​ពាក្យ​ស្នើសុំ​ចូលរៀន​នៅ​ ​Macquarie​ ​University​

​ដោយឡែក​ចំពោះ​របៀប​ដាក់ពាក្យ​វិញ​ ​សិស្ស​ និស្សិត​មិន​ចាំបាច់​ដាក់ពាក្យសុំ​អាហារូបករណ៍​ដោយឡែក​ទេ​។ ​សាកលវិទ្យាល័យ​នឹង​វាយតម្លៃ​សិទ្ធិ​របស់​បេក្ខជន​ដោយ​ស្វ័យប្រវត្តិ​ ​ហើយ​អ្នក​ដែល​ជាប់​ជ្រើសរើស​នឹង​ទទួលបាន​ការ​ផ្តល់​អាហារូបករណ៍​ជាមួយ​ លិខិត​ផ្តល់​ការ​ចូលរៀន​ ​(​Offer​ ​Letter​)​។ ​ដើម្បី​មាន​សិទ្ធិ​ទទួល​ការ​វាយតម្លៃ​ ​បេក្ខជន​ត្រូវ​ប្រាកដ​ថា​ ​បាន​ដាក់ពាក្យ​ចូល​រៀន​ដោយ​ជោគជ័យ​ សម្រាប់​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ​ឬ​អនុបណ្ឌិត​ដែល​មាន​បំណង​សិក្សា​ ​និង​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​កម្មវិធី​សិក្សា​ដែល​បាន​ដាក់ពាក្យ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ការ​ដាក់ពាក្យ​ ​សូម​ចូល​ទៅកាន់​ [​គេហទំព័រ​ផ្ទាល់​របស់​សាកលវិទ្យាល័យ​] ​។ ​ការ​ទទួល​ពាក្យ​ធ្វើឡើង​ពេញ​មួយ​ឆ្នាំ​ពេញ​នេះ​ ​(​Open​ ​Year​ ​Round​)​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា