បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជន និងអ្នកអប់រំជាង ១៦ម៉ឺននាក់ ​នឹងទទួលបាន​ការ​បណ្តុះបណ្តាល អក្ខរកម្ម AI ពីគម្រោង AI Ready ASEAN

យុវជន និងអ្នកអប់រំជាង ១៦ម៉ឺននាក់ ​នឹងទទួលបាន​ការ​បណ្តុះបណ្តាល អក្ខរកម្ម AI ពីគម្រោង AI Ready ASEAN

ក្នុងពេលឆាប់ៗខាងមុខនេះ យុវជន សិស្សនិស្សិត ក៏ដូចជា​គ្រូបង្រៀនសរុបប្រមាណ ១៦ម៉ឺននាក់ នឹង​ទទួលបានការ​បណ្តុះបណ្តាល​ពីបញ្ញាសិប្បនិម្មិត ក្រោមការ​គាំទ្រពី Google.org តាមរយៈការ​អ​នុវត្តគម្រោង ការត្រៀម​ខ្លួនរបស់អាស៊ា​ន​ដើម្បីទទួល​យក​បញ្ញាសិប្បនិម្មិត (AI Ready ASEAN)។

Advertisement

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជ​ន និងកីឡា មានប្រសាសន៍ថា តាមរយៈ​គម្រោងការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI Ready ASEAN) ដែលកំពុងអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥មក គ្រូបង្គោលចំនួន ១១៨នាក់ ត្រូវ​បានបណ្តុះបណ្តាល ហើយ​ពួកគេ​នឹងធ្វើការ​បណ្តុះបណ្តាល​បន្តពីអក្ខរកម្ម AI យ៉ាងហោចណាស់១២ម៉ោង ដល់សិស្ស និង​អ្នកអប់រំ​នៅ​សាលា​គោលដៅ ​សរុបប្រមាណ ១៦៦ ៧៥០នាក់ ទូទាំង​ប្រទេស​កម្ពុជា។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា

ការអនុវត្តគម្រោងការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត ឬ AI Ready ASEAN នៅ​ប្រទេស​កម្ពុជា គឺជាកិច្ចសហការរួមគ្នារវាងនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា អង្គការខេប ដែលគាំទ្រថវិកាពី Google.org តាមរយៈមូលនិធិអាស៊ាន (ASEAN Foundation)។ គម្រោងនេះមានគោលដៅ ធ្វើឱ្យសម្រេចបាននូវការផ្តល់ចំណេះដឹងចាំបាច់អំពីអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy) ដល់យុវជន សិស្សានុសិស្ស គរុសិស្ស-និស្សិត គ្រូបង្រៀន តាមរយៈយុទ្ធនាការផ្សព្វផ្សាយអំពី AI ការផ្ដល់វគ្គបណ្ដុះបណ្ដាល និងការបង្កើតថ្នាលស្វ័យសិក្សាអំពី AI (AI Class ASEAN) ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ ដែលនឹងក្លាយជាជំនាញដ៏សំខាន់សម្រាប់ថ្ងៃអនាគត។

គម្រោង AI Ready ASEAN គឺជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ក្នុង​គោលដៅចម្បងដើម្បីរៀបចំប្រជាជនក្នុង​តំបន់អាស៊ានឱ្យមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយរំពឹងថា ក្នុងរយៈពេល២ឆ្នាំ ប្រជាជនក្នុងតំបន់អាស៊ានប្រមាណ ៥.៥លាននាក់ នឹងទទួលផលពី​គម្រោង។ បច្ចុប្បន្ន​គម្រោងនេះកំពុងអនុវត្ត​នៅ​ក្នុង​ប្រទេសជាសមាជិក​អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និង ប្រ៊ុយណេ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា