ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលលើជំនាញ និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស តាមរយៈការសិក្សាដោយផ្ទាល់នៅប្រទេសសិង្ហបុរី និងតាមបែបចម្រុះ។
វគ្គសិក្សារួមមាន ៖
1) C111: Advanced Specialist Certificate in Teaching Listening and Speaking (០៥ មករា ២០២៧ – ២២ មករា ២០២៧) (In-Person)
2) C112: Advanced Specialist Certificate in Teaching Reading and Writing
(១២ មករា ២០២៧-២៩ មករា ២០២៧)
(In-Person)
3) MTESOL: Master of Teaching English to Speakers of Other Languages
(២២ កុម្ភៈ ២០២៧-០៤ កុម្ភៈ ២០២៨) (Blended)
4) C113: Advanced Specialist Certificate in Language Assessment
(០៦ មេសា ២០២៧-២៣ មេសា ២០២៧) (In-Person)
5) C419: Specialist Certificate in the Professional Development of Teacher Leaders/Supervisors
(២៧ មេសា ២០២៧-១៤ ឧសភា ២០២៧)
(In-Person)
6) C103: Postgraduate Diploma in TESOL
(០៥ កក្កដា ២០២៧-០៣ ធ្នូ ២០២៧) (Blended)
7) C423: Specialist Certificate in Technology-Enabled Language Teaching
(៣១ សីហា ២០២៧ – ១៧ កញ្ញា ២០២៧)
(In-Person)
8) C325: Specialist Certificate in TESOL with Cambridge Teaching Knowledge (Foundation) for Secondary/High School Teachers
(២១ កញ្ញា ២០២៧ -១៥ តុលា ២០២៧) (In-Person)
(មករា – កុម្ភៈ ២០២៨ In-Country Lesson Observation and Summative Assessment)
លក្ខខណ្ឌនៃការដាក់ពាក្យ ៖ បេក្ខជនជាបុគ្គលិកអប់រំ និងជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេសកំពុងបម្រើការងារនៅតាមគ្រឹះស្ថាន ឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅរដ្ឋ និងមានបទពិសោធន៍ការងារយ៉ាងតិច ០២ឆ្នាំ នៅក្នុង ជំនាញរបស់ខ្លួន។
បេក្ខជនត្រូវបញ្ជូនសំណុំឯកសារ ដូចខាងក្រោម៖
-ពាក្យស្នើសុំអាហារូបករណ៍ (Annex 5)
-លិខិតបញ្ជាក់សុខភាព (Annex 6)
-សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ
-តេស្តភាសាអង់គ្លេសដែលមានសុពលភាព
-លិខិតឆ្លងដែនដែលមានសុពលភាព
-លិខិតបញ្ជាក់ការឯកភាពពីប្រធានអង្គភាព ដែលអនុញ្ញាតឱ្យបេក្ខជនចូលរួមវគ្គបណ្តុះបណ្តាល
-ឯកសារផ្សេងៗតាមតម្រូវការរបស់វគ្គបណ្តុះបណ្តាលនីមួយៗ។
កាលបរិច្ឆេទ និងនីតិវិធីនៃការដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ដោយចូលទៅកាន់តំណភ្ជាប់ https://bit.ly/realc-scholarship-2027 ដើម្បីទាញយកពាក្យស្នើសុំអាហារូបករណ៍ ព័ត៌មាន និងលក្ខខណ្ឌ នៃការចូលរួមវគ្គបណ្តុះបណ្តាលនីមួយៗ និងតំណសម្រាប់បញ្ជូនពាក្យស្នើសុំអាហារូបករណ៍។
បេក្ខជនត្រូវបញ្ជូនពាក្យស្នើសុំអាហារូបករណ៍ និងសំណុំឯកសារពាក់ព័ន្ធ តាមរយៈតំណខាងលើឱ្យបាន មុនកាលបរិច្ឆេទដូចខាងក្រោម៖
- វគ្គបណ្តុះបណ្តាល C111, C112, MTESOL, C113 និង C419 នឹងត្រូវផុតកំណត់ទទួលពាក្យចូលរួម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦
- វគ្គបណ្តុះបណ្តាល C103, C423 និង C325 នឹងត្រូវផុតកំណត់ទទួលពាក្យចូលរួមនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៧។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្ត្រីជំនាញការិយាល័យកិច្ចការស៊ីមេអូ នៃនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានទីតាំងស្ថិតនៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម តាមរយៈ អ៊ីម៉ែល [email protected] ឬសូមចូលទៅកាន់ក្រុមតេលេក្រាម https://t.me/SEAMEORELCScholarshipinto៕