បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របត់ថ្មី! សិស្ស​ជា​នារី ​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

របត់ថ្មី! សិស្ស​ជា​នារី ​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ផ្នត់គំនិតដែលធ្លាប់តែគិតថា “ជំនាញមេកានិច ឬជួសជុលរថយន្ត” សមស្របសម្រាប់តែបុរសនោះ ត្រូវបានផ្លាស់ប្តូរហើយនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសមួយនេះ កំពុងតែលេចធ្លោខ្លាំង និងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់យុវនារី ដោយសារពួកគេមើលឃើញពីតម្រូវការទីផ្សារការងារខ្ពស់ និងប្រាក់ចំណូលសមរម្យ។

Advertisement

កញ្ញា ចេវ ចាន់ណា យុវតីម្នាក់ដែលកំពុងសិក្សាជំនាញមេកានិចរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយថា បើ​ទោះបីជា​ខ្លួន​ជាស្រី មិនមាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ការ​ងារ​ជួស​ជុល​រថយន្ត​ក៏ដោយ ប៉ុន្ដែ​កញ្ញា​​ស្រ​លាញ់​​ពេញ​ចិត្តមុខ​ជំនាញ​នេះ​ខ្លាំង ហើយ​កំពុង​ខិតខំប្រឹ​ងប្រែងក្នុង​ការរៀន​សូត្រ​ជំនាញ​នេះ​ឱ្យ​កាន់​តែល្អ​ប្រសើរ។

យុវតីរូបនេះបន្ថែមថា នាងមិនខ្វល់ខ្វាយនឹងពាក្យរិះគន់ ឬការមើលឃើញពីមុនមកថាជំនាញនេះជារបស់ប្រុសៗនោះទេ ព្រោះនេះជាជំនាញដ៏មានសក្តានុពល ដែលរៀនចប់មិនខ្វះការងារធ្វើ និងទទួលបានប្រាក់ចំណូលខ្ពស់។

“បញ្ហារបស់ខ្ញុំ គឺអត់មានកម្លាំងគ្រប់គ្រាន់ក្នុងការមួលខ្ចៅធំៗ និងត្រូវលើកសម្ភារៈធ្ងន់ៗដែរ ប៉ុន្តែខ្ញុំត្រូវតែជំនះឧបសគ្គទាំងអស់នេះ ព្រោះខ្ញុំចង់សម្រេចក្តីប្រាថ្នា ដែលមានការងារល្អ និងប្រាក់ចំណូលសមរម្យនាពេលអនាគត។ ម្យ៉ាងទៀត ខ្ញុំរៀននៅទីនេះ ក៏ចង់ស្គាល់ពីសម្ភារៈសំខាន់ៗរបស់រថយន្ត ដើម្បីអាចក្លាយជាអ្នកលក់សម្ភារៈ និងគ្រឿងបន្លាស់រថយន្ត”

លោក ជិន តារ៉ា នាយក​វិទ្យាស្ថានបច្ចេ​កទេស​ឧស្សាហកម្ម​ (ITI) មានប្រសាសន៍​ថា កន្លង​មក​ជំនាញ​មេកា​និច​រថយន្ត ដែល​មានតែ​សិស្ស​ប្រុស​ៗ​ចាប់អា​រម្មណ៍​ច្រើន ព្រោះជា​​ជំនាញ​ទា​ម​ទាឱ្យ​មាន​ការ​ប្រឹងប្រែង​អត់​ធ្មត់ ប្រើ​កម្លាំង​កាយ និង​ប្រឡា​ក់ដៃ​ជើង​ច្រើន ប៉ុន្ដែ​បច្ចុប្បន្ន​នេះមិន​ដូចពី​មុនទេ ដោយ​សារ​សិ​ស្ស​នារីៗ ក៏បា​ន​ចា​ប់អា​រម្មណ៍ និងមក​ចុះឈ្មោះ​រៀន​ច្រើ​នដែរ​។ «សិស្ស​នារីនា​បច្ចុប្ប​ន្ននេះ​វិញ ក៏មានកា​រចាប់​អារម្មណ៍​ខ្លាំង​មិន​ចាញ់​បុរស​យើង​ទេ ហើយ​​ពួក​​គាត់​ក៏​មាន​កា​រតស៊ូ ប្រឹង​ប្រែង សិក្សា​រៀន​សូត្រ​ពី​លោក​គ្រូ អ្នក​គ្រូ​យ៉ា​ងខ្លាំង ព្រម​ទាំង​មាន​ការ​ចង​ចាំ និង​ស្មារតី​ល្អ​ថែ​មទៀត»។

បើតាម លោក ជិន តារ៉ា ប​ច្ចុប្ប​ន្ន​ សិស្សទាំងបុរស និងនារីភា​គ​ច្រើ​នដែល​ចេញ​ពីសាលា ITI មានការ​ងារ​ធ្វើនៅតា​មប​ណ្ដា​ក្រុមហ៊ុ​នរថយ​ន្តល្បីៗក្នុង​ស្រុក និង​ហ្គា​រ៉ាស់​ដែល​បើក​ព្រោង​ព្រាធ​នៅរាជ​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នា​នា​។ លោក​លើកទឹកចិត្ត​ឱ្យ​យុវជន ក៏ដូចជាយុវតី​ផ្សេង​ៗទៀត មក​ចុះ​​ឈ្មោះ​ចូលរៀន​ជំ​នាញ​នេះឱ្យ​បានច្រើន ស្របពេល​ដែល​វិស័យ​យានយន្ត​នៅ​កម្ពុជា​កំពុងតែរីកចម្រើន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា