បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមិទ្ធផលដ៏មានផ្លែផ្កាពីមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាឆ្នាំ២០២៦ ដើម្បីជំរុញដល់ការអភិវឌ្ឍនវានុវត្តន៍ ភាពច្នៃប្រឌិត និងការសិក្សា

សមិទ្ធផលដ៏មានផ្លែផ្កាពីមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាឆ្នាំ២០២៦ ដើម្បីជំរុញដល់ការអភិវឌ្ឍនវានុវត្តន៍ ភាពច្នៃប្រឌិត និងការសិក្សា

(រាជធានីភ្នំពេញ) ៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ D, E, F & G មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាឆ្នាំ២០២៦បានប្រព្រឹត្តទៅជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ដោយបានកៀរគរការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកអប់រំ សិស្ស និស្សិត អ្នកជំនាញឯកទេស និងសាធារណជនទាំងអស់សរុបប្រមាណ ១៣០០០នាក់។

Advertisement

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីផ្ដល់វេទិកាបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិត តាមរយៈឱកាសដ៏ទូលំទូលាយ និងសម្បូរបែប ដល់សិស្ស និស្សិតឆ្នើមរបស់កម្ពុជាយើង។

មហោស្រពឆ្នាំនេះត្រូវបានធ្វើឡើង ក្រោមមូលបទ “គំរូឌីស្សាញនិងការសរសេរកម្មវិធី ជាគន្លឹះអប់រំស្ទែមក្នុងការស្វែងយល់អំពីគណិតវិទ្យា ហ្គេម និងភាពច្នៃប្រឌិត” សំដៅរំលេចពីសារៈសំខាន់នៃការយកគំរូឌីស្សាញ ការសរសេរកូដ និងជំនាញដោះស្រាយបញ្ហាមកអនុវត្តជាក់ស្ដែងចំពោះបញ្ហាប្រឈមពិតប្រាកដ តាមរយៈការអប់រំស្ទែម (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការគិតតាមបែបគណិតវិទ្យា និងការបង្កើតថ្មីដោយប្រើបញ្ញាសិប្បនិម្មិត។

ទិដ្ឋភាពសំខាន់ៗនៃព្រឹត្តិការណ៍នេះ រួមមាន ៖

ការតាំងបង្ហាញគម្រោងវិទ្យាសាស្រ្ត : ប្អូនៗសិស្សានុសិស្សតំណាងគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនចំនួន៧៥សាលា បានចូលរួមដាក់តាំងបង្ហាញគម្រោងវិទ្យាសាស្រ្តរបស់ខ្លួន។ ក្នុងឆ្នាំនេះដែរ យើងមានជាង៣៣៨គម្រោង ដែលសុទ្ធសឹងតែផ្ដោតសំខាន់លើការសរសេរកូដ រ៉ូបូតទិច សិល្បៈ និងឌីស្សាញ ដើម្បីបង្ហាញពីវិធីដោះស្រាយបញ្ហា និងបំផុសគំនិតនវានុវត្តន៍ តាមរយៈគំរូឌីស្សាញ និងការសរសេរកម្មវិធី។

ការសម្ដែងសិល្បៈ : ប្អូនៗបានបង្ហាញពីសមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន តាមរយៈទស្សនីយភាពសិល្បៈ និងតន្រ្តីជាច្រើនទម្រង់ សរុបចំនួន១៨ ដោយផ្ដោតសំខាន់លើមូលបទប្រចាំឆ្នាំ។

ការតាំងបង្ហាញស្នាដៃគំនូររបស់ប្អូនៗកម្រិតបឋមសិក្សា : ស្នាដៃគំនូរគូរដោយដៃ និងឌីជីថលរបស់ប្អូនៗពីថ្នាក់ទី១ ដល់ទី៦ ចំនួនជាង៥០០ផ្ទាំងត្រូវបានដាក់ជូនសាធារណជនទស្សនា និងស្វែងយល់ ដើម្បីលើកស្ទួយភាពច្នៃប្រឌិត និងគណិតវិទ្យា។

ពិព័រណ៍ការងារស្ទីម : ស្ដង់បង្ហាញអំពីការងារ និងអាជីពក្នុងវិស័យស្ទីម (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ចំនួនជាង១៦ស្ដង់ ត្រូវបានដាក់បង្ហាញ ដើម្បីផ្ដល់ឱកាសឱ្យប្អូនៗបានជួបជាមួយអ្នកជំនាញឯកទេសពីវិស័យនីមួយៗបានដោយផ្ទាល់។

មហោស្រពពិព័រណ៌វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ២០២៦ ត្រូវបានបូកសរុប និងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ពោលគឺស្របតាមចក្ខុវិស័យរបស់យើង ក្នុងការលើកកម្ពស់នវានុវត្តន៍ ជំរុញការចូលរួមរបស់សាធារណជននៅក្នុងសកម្មភាពស្ទែមតាមបែបច្នៃប្រឌិត និងបំពាក់បំប៉នសិស្ស និស្សិតឱ្យមានលក្ខណៈសម្បត្តិ និងត្រៀមខ្លួនរួចស្រេចចំពោះអនាគតនៃប្រព័ន្ធឌីជីថលដែលបន្តប្រែប្រួលយ៉ាងឆាប់រហ័ស។

លោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយិកា​ប្រតិបត្តិអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិទ្យាសាស្រ្ត និងស្នាដៃសិល្បៈគំនូររបស់ប្អូនៗសិស្សានុសិស្ស ដែលពោរពេញទៅដោយគុណភាព ​និងភាពច្នៃប្រឌិតខ្ពស់ ព្រោះថានេះជាកាយវិការមួយដែលឆ្លុះបញ្ចាំងពីកម្លាំងរួបរួមសាមគ្គីគ្នាជាធ្លុងមួយរបស់សហគមន៍ស្ទែមនៅកម្ពុជា សំដៅជួយគាំទ្រឱ្យព្រឹត្តិការណ៍មហោស្រពនេះពីមួយឆ្នាំទៅមួយឆ្នាំកាន់តែសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ។ មហោស្រពនេះទៀតសោតសបញ្ជាក់ឱ្យឃើញថា ការអភិវឌ្ឍរីកចម្រើននៃវិស័យស្ទែមនៅកម្ពុជា ពឹងផ្អែកលើយុវជនជំនាន់ក្រោយដែលជាអ្នកដឹកនាំ និងសរសរស្តម្ភដ៏រឹងមាំឆ្ពោះទៅរកការអភិវឌ្ឍនវានុវត្តន៍ ភាពច្នៃប្រឌិត និងវឌ្ឍនភាពប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសនេះដែរ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួង ស្ថាប័ន ដៃគូសហការ លោកគ្រូ អ្នកគ្រូ យុវជនស្ម័គ្រចិត្ត និងសាធារណជនទាំងអស់ដែលបានរួមចំណែកជួយឱ្យព្រឹត្តិការណ៍ឆ្នាំនេះប្រព្រឹត្តទៅបានយ៉ាងជោគជ័យ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://stemcambodia.ngo
អ៊ីមែល : [email protected]
ទូរសព្ទ : (+855) 69 626 89

The Annual Cambodia STEM Festival: A fruitful day of Innovation, Creativity, and Learning

Phnom Penh, Cambodia – The Annual Cambodia STEM Festival 2026, held on February 7th, 2026, at The Premier Center Sen Sok Halls D, E, F& G was a resounding success, drawing approximately 13,000 people, consisting of general audiences, students, educators, as well as industry professionals from across the country. The event, organized by STEM Education Organization for Cambodia (STEMEOC) and supported by the Ministry of Education, Youth and Sport, the Ministry of Environment, the Ministry of Industry, Science, Technology & Innovation, and the Ministry of Post and Telecommunication provided a platform for Cambodia’s brightest students to showcase their skills and creativity across various forms.

Under the theme of “Patterns and Programming: Discovering Math, Games, and Creativity through STEM,” the festival highlighted the importance of demonstrate how pattern recognition, coding, and problem solving can be applied to real-world challenges using STEM (Science, Technology, Engineering, and Mathematics) to promote mathematical thinking and computational creativity.

Highlights from ACSF 2026 included:

– Project Exhibition: Students from across Cambodia representing 75 public and private schools participated in showcasing 338 project exhibits. From coding and robotics to art and design, the exhibition highlights how patterns and programming can be used to solve problems and inspire innovation.

-STEM Performances: With 18 performances, students performed creative showcases inspired by “Patterns and Programming” – celebrating rhythm and the art of structured creativity.

-Primary School Art Exhibition: A showcase of over 500 primary students’ arts from grade 1-6, which allowed visitors to explore how creativity and mathematics come together through student hand drawn and digital tessellation art.

-STEAM Career Fair: A dedicated space where students can interact with professionals from STEAM (Science, Technology, Engineering, Art, and Math) fields, with over 16 booths.

The Annual Cambodia STEM Festival 2026 successfully achieved its objectives of promoting innovation, enhancing public engagement in STEM creativity, and preparing students for a rapidly evolving digital future. STEM Education Organisation for Cambodia would like to extend their sincere appreciation to all supporting ministries, partners, educators, volunteers, and participants who contributed to the success of the event. Ms. Nithijounie Dene Eang, Executive Director of STEM Education Organisation for Cambodia (STEMEOC), noted that she was highly impressed by the quality and creativity of both the STEM project exhibitions and the art submissions, and expressed her deep appreciation for the collective commitment of the STEM community in supporting the event each year.
ACSF 2026 demonstrated that the future of STEM in Cambodia is bright, with a new generation of leaders committed to driving innovation, creativity, and sustainable progress.

For more information, please visit: STEMEOC’s website
Contact: [email protected]
Phone: (+855) 69 626 898

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា