នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨ នឹងបិទបញ្ចប់ការចុះឈ្មោះហើយ។

សម្រាប់និស្សិតដែលចាប់អារម្មណ៍សម្រាប់ការដាក់ពាក្យអាហារូបករណ៍ Fulbright ទៅសិក្សានៅសហរដ្ឋអាមេរិក សូមប្រញាប់ចុះឈ្មោះអនឡាញ តាមរយៈ https://kh.usembassy.gov/fulbright-foreign-student-program/ ឱ្យបានមុនថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោង 23:59 (Eastern Time)។
លក្ខខណ្ឌចាំបាច់សម្រាប់ការដាក់ពាក្យរួមមាន ៖ ជាជនជាតិខ្មែរ, មានប្រវត្តិការសិក្សាល្អ និង លិខិតបញ្ជាក់ការអប់រំ, មានសញ្ញាបត្របរិញ្ញាបត្រសម្រាប់អ្នកដាក់ពាក្យថ្នាក់អនុបណ្ឌិត ឬសញ្ញាបត្រអនុបណ្ឌិតសម្រាប់អ្នកដាក់ពាក្យថ្នាក់បណ្ឌិត, សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសល្អ (ពិន្ទុ TOEFL អប្បបរមា 570 ឬ តេស្តផ្សេងទៀតដែលមានកម្រិតស្មើ), មានសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការរស់នៅបរទេស, មានសមត្ថភាពសិក្សាកម្មវិធីសិក្សាកម្រិតខ្ពស់ និងគ្មានប្រវត្តិក្នុងការរស់នៅ ឬសិក្សានៅសហរដ្ឋអាមេរិករយៈពេលយូរ។

អត្ថប្រយោជន៍នៃអាហារូបករណ៍ ៖ សំបុត្រយន្តហោះទៅ-មក សហរដ្ឋអាមេរិក, ថ្លៃសិក្សា និងថ្លៃសាលាផ្សេងៗ, ប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅ និងការហូបចុកប្រចាំថ្ងៃ។ បញ្ជាក់ អាហារូបករណ៍មិនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សមាជិកគ្រួសារ ឬអ្នកបន្ទុកឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តាមរយៈទូរស័ព្ទ ៖ 023-728-248, អ៊ីមែល ៖ [email protected]៕