បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ដំណឹងល្អសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ អនុបណ្ឌិត និង បណ្ឌិត ផ្នែកស្រាវជ្រាវ! សាកលវិទ្យាល័យដ៏ល្បីល្បាញរបស់ប្រទេស​អូស្រ្តាលី Deakin University បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ស្រាវជ្រាវរបស់រដ្ឋាភិបាលអូស្ត្រាលី ឬហៅថា Research Training Program (RTP) Scholarships សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខ។

Advertisement

អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់ការសិក្សាពេញម៉ោងលើកម្មវិធី Master by Research និង PhD by Research ដោយផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពកម្រិតខ្ពស់។

អត្ថប្រយោជន៍ពីអាហារូបករណ៍

បេក្ខជនជ័យលាភីនឹងទទួលបានការឧបត្ថម្ភពេញលេញ រួមមាន៖

-ថ្លៃសិក្សា ៖ លើកលែងថ្លៃសិក្សា ១០០% សម្រាប់រយៈពេលសិក្សាទាំងមូល។
-ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ៖ ទទួលបានថវិកាប្រហែល ៣៥,៥៥០ ដុល្លារអូស្ត្រាលី (AUD) ក្នុងមួយឆ្នាំ។
-ថ្លៃប្តូរទីលំនៅ ៖ ប្រាក់ជួយសម្រួលការធ្វើដំណើរ និងការផ្លាស់ទីលំនៅចាប់ពី ៥០០ AUD ដល់ ១,៥០០ AUD។
-សេវាសុខភាព ៖ ទទួលបានការធានារ៉ាប់រងសុខភាពសម្រាប់និស្សិតអន្តរជាតិ (OSHC) ពេញលេញ។
-គាំទ្រការស្រាវជ្រាវ ៖ ទទួលបានការណែនាំផ្ទាល់ពីសាស្ត្រាចារ្យ និងអ្នកជំនាញឈានមុខ។

មហាវិទ្យាល័យ និងវិស័យស្រាវជ្រាវដែលបើកទទួល

និស្សិតអាចជ្រើសរើសប្រធានបទស្រាវជ្រាវស្របតាមជំនាញនៅក្នុងមហាវិទ្យាល័យ និងវិទ្យាស្ថានល្បីៗដូចជា៖

  1. មហាវិទ្យាល័យសុខាភិបាល (Faculty of Health)
  2. មហាវិទ្យាល័យសិល្បៈ និងអប់រំ (Faculty of Arts and Education)
  3. មហាវិទ្យាល័យពាណិជ្ជកម្ម និងច្បាប់ (Faculty of Business and Law)
  4. មហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្ម និងបរិស្ថានសាងសង់ (Faculty of Science, Engineering and Built Environment)
  5. វិទ្យាស្ថានសម្ភារៈជឿនលឿន (Frontier Materials)
  6. មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ប្រព័ន្ធឆ្លាតវៃ (Intelligent Systems Research and Innovation)
  7. វិទ្យាស្ថានបញ្ញាសិប្បនិម្មិតអនុវត្ត (Applied Artificial Intelligence Institute)

លក្ខខណ្ឌសម្រាប់ការដាក់ពាក្យ

ដើម្បីមានសិទ្ធិដាក់ពាក្យ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

-បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រយ៉ាងតិច ៤ ឆ្នាំ (ឬមានសមមូល)។
-បំពេញតាមតម្រូវការផ្នែកភាសាអង់គ្លេសរបស់សាកលវិទ្យាល័យ (ដូចជាលទ្ធផលតេស្ត IELTS ឬ TOEFL តាមការកំណត់)។
-ត្រូវសិក្សាពេញម៉ោង និងចូលរៀននៅសាកលវិទ្យាល័យផ្ទាល់ (On-campus)។
-មិនត្រូវទទួលបានប្រាក់ចំណូលពីប្រភពផ្សេងដែលលើសពី ៧៥% នៃប្រាក់ឧបត្ថម្ភ RTP ឡើយ។
-ទទួលបានការផ្តល់ជូនឱ្យចូលរៀន ឬកំពុងចុះឈ្មោះក្នុងកម្មវិធី Higher Degree by Research (HDR) នៅ Deakin University។

ឯកសារចាំបាច់ត្រូវរៀបចំ

បេក្ខជនត្រូវត្រៀមឯកសារសំខាន់ៗ (ជាភាសាអង់គ្លេស) រួមមាន៖
-ប្រវត្តិរូបសង្ខេប (CV/Resume)
-ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្រសិក្សា (Academic Transcripts & Degrees)
-លទ្ធផលតេស្តសមត្ថភាពភាសាអង់គ្លេស

សំណើស្រាវជ្រាវ (Research Proposal)
-លិខិតបង្ហាញចំណាប់អារម្មណ៍ (Expression of Interest – EOI)
-លិខិតយោង ឬលិខិតបញ្ជាក់ពីសាស្ត្រាចារ្យ ២ រូប (Referee Reports)
-ឯកសារបញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិ (លិខិតឆ្លងដែន)
-ព័ត៌មានអំពីស្នាដៃបោះពុម្ពផ្សាយ ឬសញ្ញាបត្រស្រាវជ្រាវពីមុន (ប្រសិនបើមាន)

កាលបរិច្ឆេទសំខាន់ៗ
-ថ្ងៃបើកទទួលពាក្យ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦
-ថ្ងៃឈប់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
-កាលបរិច្ឆេទចូលរៀន៖ ខែកុម្ភៈ ឆ្នាំ២០២៧

សម្រាប់និស្សិតកម្ពុជាដែលចង់ពង្រឹងសមត្ថភាពស្រាវជ្រាវកម្រិតខ្ពស់ និងកសាងអនាគតអាជីព ដោយមិនបារម្ភពីបញ្ហាហិរញ្ញវត្ថុ សូមប្រញាប់រៀបចំខ្លួន និងឯកសារ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ [គេហទំព័របស់សាកលវិទ្យាល័យ]

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា