បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មី វិទ្យាល័យដំបូងគេបំពាក់មនី្ទរពិសោធន៍ FABLAB ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ

វិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មី វិទ្យាល័យដំបូងគេបំពាក់មនី្ទរពិសោធន៍ FABLAB ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ

វិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មី ដែលផ្តោតលើ​ការបណ្តុះបណ្តាល​សិស្ស​ស្រីទាំងស្រុង កាលពីថ្ងៃ​ពុធ (១១ កុម្ភៈ) បាន​ដាក់​ឱ្យ​ប្រើប្រាស់មន្ទីរពិសោធន៍​ FABLAB ដ៏ទាន់​សម័យមួយ ដើម្បីជំរុញ​ការស្រាវជ្រាវផ្នែក​វិទ្យាសាស្ត្រ​ដល់​សិស្ស​ស្រីទាំងនេះ។

Advertisement

វិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មី របស់​សមាគម ទូតទឺស អាឡេកូល (Toutes à l’école) ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងក្លាយជា​វិទ្យាល័យ​ដំបូងគេបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា ដែល​បំពាក់​ដោយ​មន្ទីរពិសោធន៍ FABLAB ខណៈ​ដែលមន្ទីរពិសោធន៍​ប្រភេទ​នេះ មានបំពាក់​ក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅកម្ពុជាប៉ុណ្ណោះ ដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេស្គាល់ថាជាសាលាតិចណូ សាកលវិទ្យាល័យខេមតិច បណ្ឌិតសភាកម្ពុជាបច្ចេកវិទ្យាឌីជីថល និងសាកលវិទ្យាល័យផារ៉ាហ្គន។

លោកស្រី Tina Kieffer ស្ថាបនិកសាលារៀនហេបភីច័ន្ទតារានារីព្រែកថ្មី

មន្ទីរពិសោធន៍នេះ អនុញ្ញាត​ឱ្យ​សិស្សស្រីៗផលិត​មនុស្សយន្ត ឬរ៉ូបូត អាច​បោះពុម្ពជា 3D និង​អាចអនុញ្ញាតឱ្យ​សិស្សសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ STEM ដែលកំពុងពេញ​និយម​ក្នុងពិភព​លោក។ ក្នុងនោះសិស្សានុសិស្សអាចស្រាវជ្រាវទាក់ទង​នឹង​មុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត។

លោកស្រី Tina Kieffer ស្ថាបនិកសាលារៀនហេបភីច័ន្ទតារានារីព្រែកថ្មី មានប្រសាសន៍ថា មន្ទីរពិសោធន៍នេះ គឺជាស្ពានចម្លងទៅកាន់ឧស្សាហកម្មនៅពេលអនាគត ដោយបច្ចុប្បន្នកំពុងធ្វើបរិវត្តកម្មពិភពលោក ដូចជាក្នុងវិស័យវិទ្យាសាស្រ្ត អាចផលិតសម្ភារសិប្បនិម្មិតបានតាមតម្រូវការជាក់ស្ដែង ដូចជាក្នុងវិស័យអាកាសចរ គេអាចផលិតគ្រឿងបន្លាស់ដ៏ស្មុគស្មាញក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង ជាពិសេសសម្រាប់ការផលិតដ្រូន។

លោកស្រីបន្ថែមថា ក្នុងវិស័យស្ថាបត្យកម្មប្រកបដោយនិរន្តរភាព គេអាចបង្កើតឧបករណ៍ ដើម្បីដោះស្រាយបញ្ហាកើនឡើងកម្ដៅផែនដីដូចជា ឧបករណ៍ផលិតជីកំប៉ុសជាដើម។

“មន្ទីរពិសោធន៍នេះ យើងអាចអនុញ្ញាតិឱ្យសិស្សរបស់យើងរៀបចំគម្រោងសាកល្បងបរាជ័យ និងចុងក្រោយទទួលបានជ័យជំនះក្នុងការកសាងសំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគត”

វិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មី ផ្តោតការបណ្ដុះបណ្ដាលសម្រាប់តែសិស្សស្រី និងមានជីវភាពក្រីក្រ។ បច្ចុប្បន្ន វិទ្យាល័យ​មានសិស្សសរុប ១៧០០នាក់ និងបុគ្គលិកអប់រំ ៣៦០នាក់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា