បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«​កុំ​រៀន​តាម​គេ​!​» ​៖ ​លោកជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​ផ្ដល់​គន្លឹះ​ ​៥​ ​ចំណុច​ ​ជួយ​យុវជន​ជ្រើសរើស​អាជីព ​និង​អនាគត​ដោយ​ភាព​ជឿជាក់​

«​កុំ​រៀន​តាម​គេ​!​» ​៖ ​លោកជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​ផ្ដល់​គន្លឹះ​ ​៥​ ​ចំណុច​ ​ជួយ​យុវជន​ជ្រើសរើស​អាជីព ​និង​អនាគត​ដោយ​ភាព​ជឿជាក់​

​(​ភ្នំពេញ​) ​៖​ ​លោកជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​ហ៊ុន​ម៉ាណែត ​បាន​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ជ្រើសរើស​ជំនាញ​សិក្សា​ដោយ​ផ្អែក​លើ​សមត្ថភាព​ ​និង​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​ មិន​មែន​រៀន​តាម​និន្នាការ ​ឬ​ដើរ​តាម​អ្នកដទៃ​នោះ​ទេ ​ដោយ​បញ្ជាក់​ថា​ ​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​លើ​ជំនាញ​សិក្សា​ ​គឺជា​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ និង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

Advertisement

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ក្នុង​ពិធី​បើក​ «​ពិព័រណ៍​ជំនាញ​សិក្សា​ ​និង​ការងារ​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ​ “​អាជីព​ក្នុង​អន្តរ​កាល​” ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា​កម្ពុជា​នៅ​ថ្ងៃទី​ ​២៩​ ​មិថុនា​។​ ពិព័រណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​ព័ត៌មាន​ និង​ឱកាស​ដល់​សិស្ស​ និស្សិត​ ​និង​យុវជន​ ក្នុង​ការ​ស្វែងយល់​ពី​ជំនាញ​សិក្សា​ ​អាជីព ​និង​តម្រូវការ​ទីផ្សារ​ការងារ​។​

​លោកជំទាវ​បណ្ឌិត​បាន​បញ្ជាក់​ថា​ ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ មិន​មែន​ចាប់​ផ្តើម​នៅ​ពេល​យុវជន​ចូល​បម្រើ​ការងារ​នោះ​ទេ​ ​ប៉ុន្តែ​ចាប់ផ្តើម​ពី​ការ​ស្គាល់​ខ្លួនឯង​ ​និង​ការ​ជ្រើសរើស​ជំនាញ​ដែល​ស្រប​នឹង​សមត្ថភាព​ ​និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​សង្គម​។ ​

​លោកជំទាវ​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​សួរ​ខ្លួនឯង​ថា​ «​ខ្ញុំ​ចង់​រៀន​អ្វី​?​ ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ល្អ​? ​សង្គម​ត្រូវការ​អ្វី​?​ ​ហើយ​ខ្ញុំ​អាច​រួមចំណែក​អ្វី​ខ្លះ​សម្រាប់​គ្រួសារ​ សហគមន៍​ និង​ប្រទេសជាតិ​?​»​។​

​ដើម្បី​ជា​ត្រីវិស័យ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ ​លោកជំទាវ​បណ្ឌិត​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ចំនួន​ ​៥​ ​រួមមាន​ ​៖ ​ជ្រើសរើស​ជំនាញ​ដោយ​ផ្អែក​លើ​ការ​យល់ដឹង​ពី​ខ្លួនឯង​ ​មិន​មែន​រៀន​តាម​គេ ​មិន​មើល​រំលង​តម្លៃ​នៃ​មុខជំនាញ​ណាមួយ​ ​ខិតខំ​រៀន​ឱ្យ​ចេះ​ពិត​ ​និង​បន្ត​អភិវឌ្ឍ​ខ្លួន​ពេញ​មួយ​ជីវិត​ ​ប្រកាន់ខ្ជាប់​សីលធម៌​ ​សុជីវធម៌​ ​និង​គុណធម៌​ ​ព្រមទាំង​រក្សា​ស្មារតី​ដឹងគុណ​ ​និង​ការ​តបស្នង​ចំពោះ​គ្រួសារ​ សហគមន៍​ និង​ប្រទេសជាតិ​។​

​លោកជំទាវ​បណ្ឌិត​ក៏​បាន​ជំរុញ​ឱ្យ​យុវតី​មាន​ភាព​ក្លាហាន​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​ ​ដោយ​បញ្ជាក់​ថា​ ​ស្ត្រី​មាន​សមត្ថភាព​ ​និង​សក្ដានុពល​ពេញលេញ​ក្នុង​ការ​បំពេញការងារ​ និង​ភាព​ជា​អ្នកដឹកនាំ​ក្នុង​គ្រប់​វិស័យ​ ​ប្រសិនបើ​ទទួល​បាន​ឱកាស​ស្មើភាព​គ្នា​។​

​ដោយឡែក​ លោកស្រី​ ​ស៊ូ ​ហ្សូលីដា ​ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​ហ៊្វុល​ប្រាយ​ ​និង​អាហារូបករណ៍​សហរដ្ឋ​អាមេរិក​ ​(​FUSAAC​) ​បាន​ឱ្យដឹង​ថា​ ​ពិព័រណ៍​រយៈពេល​មួយ​ថ្ងៃ​នេះ​ ​មាន​ស្ដង់​តាំង​ពិព័រណ៍​ចំនួន​ ​៣៣​ ​ស្ដង់ ​ថ្នាក់​តម្រង់​ទិស​ចំនួន​ ​១៦​ ​ថ្នាក់​ និង​កិច្ចពិភាក្សា​តុ​មូល​ចំនួន​ ​២​ ​ដែល​ដឹកនាំ​ដោយ​អ្នក​ជំនាញ​ ​និង​វាគ្មិន​មកពី​វិស័យ​ផ្សេង​ៗ​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​និង​ជួយ​យុវជន​រៀបចំ​ផែនការ​សិក្សា​ ​និង​អាជីព​សម្រាប់​អនាគត​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា