បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម​ ហង់​ជួន​ ណារ៉ុន ​៖​ ​ក្រុម​ភ្លេង​កាយ​រឹទ្ធិ ​មាន​អត្ថន័យ​លើស​ពី​សិល្បៈ​តន្រ្តី​ ​គឺជា​វិធីសាស្ត្រ​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​

ឯកឧត្តម​ ហង់​ជួន​ ណារ៉ុន ​៖​ ​ក្រុម​ភ្លេង​កាយ​រឹទ្ធិ ​មាន​អត្ថន័យ​លើស​ពី​សិល្បៈ​តន្រ្តី​ ​គឺជា​វិធីសាស្ត្រ​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​

​”​ក្រុម​ភ្លេង​កាយ​រឹទិ្ធ ​មាន​អត្ថន័យ​លើស​ពី​សិល្បៈ​តន្រ្តី​ ​ដែល​ជា​វិធីសាស្រ្ត​អប់រំ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ ​ការងារ​ជា​ក្រុម​ ការ​គោរព​វិន័យ​ ការ​ទទួលខុសត្រូវ​ និង​ភាព​ជា​អ្នកដឹកនាំ​», ​នេះ​ជា​ការ​គូសបញ្ជាក់​របស់​ ​ឯកឧត្តម​ ហង់​ជួន​ ណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ជា​ប្រធាន​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្រុម​ភ្លេង​កាយ​រឹទិ្ធ​ថ្នាក់​ជាតិ​ ​លើក​ទី​៣​ ​ក្រោម​ប្រធានបទ​ «​ភ្លេង​កាយ​រឹទិ្ធ ​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ​»​។​

Advertisement

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិភូ ​និង​ក្រុម​ភ្លេង​កាយ​រឹទិ្ធ​ទាំង​ ​១៣​ ​រាជធានី​-​ខេត្ត​ ​ដែល​បាន​យកចិត្តទុកដាក់​លើ​ការ​ហ្វឹកហាត់​តូរ្យតន្រ្តី​ ​បច្ចេកទេស​សម្តែង​ ​និង​សិក្សា​ស្រាវជ្រាវ​ផ្សេង​ៗ​អស់​រយៈពេល​ជាច្រើន​ខែ​ កន្លងមក​នេះ​ រហូត​អាច​កសាង​សមត្ថភាព​គ្រប់គ្រាន់​ ចូលរួម​ការ​ប្រកួត​ក្រុម​ភ្លេង​កាយ​រឹទិ្ធ​ថ្នាក់​ជាតិ​លើក​ទី​៣​។​

​ដើម្បីឱ្យ​ការ​អភិវឌ្ឍ​ក្រុម​ភ្លេង​កាយ​រឹទ្ធិ​នេះ​មាន​ប្រសិទ្ធភាព​ និង​ចីរភាព​ទៅ​ថ្ងៃ​អនាគត ​ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ចំនួន​ ​២​ ​ចំណុច​សំខាន់​ៗ​៖​ ​១​) ​ក្រុមប្រឹក្សា​កាយ​រឹទិ្ធ ​រាជធានី​ខេត្ត​ ​សូម​បន្ត​ជួយ​កៀរ​គរ​មូលនិធិ​ពី​សប្បុរសជន ​និង​ក្រុមហ៊ុន​ឯកជន​នានា ​ដើម្បី​បង្កើត​ក្រុម​ភ្លេង​កាយ​រឹទិ្ធ​រាជធានី ​ខេត្ត​ ​និង​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ ​និង​សហគមន៍​។ ​២​) ​នាយកដ្ឋាន​សហប្រតិបត្តិការ​កាយ​រឹទិ្ធ ​បន្ត​កិច្ចសហការ​ជាមួយ​កាយ​រឹទិ្ធ​រាជធានី ​ខេត្ត​ ​រៀបចំ​ចងក្រង​ក្រុម​គ្រូ​ភ្លេង​កាយ​រឹទិ្ធ​នៅ​ថ្នាក់​ជាតិ​ ​និង​រាជធានី ​ខេត្ត​ ​តាមរយៈ​ ការ​ប្រមូល​ចង​ក្រង​ក្មួយ​ៗ​កាយ​រឹទិ្ធ​រៀមច្បង​ ​ដែល​មាន​ជំនាញ​តូរ្យតន្រ្តី​ ​និង​ភ្លេង​ព្យុហយាត្រា​កាយ​រឹទិ្ធ ​ដើម្បី​បន្ត​ការងារ​ស្ម័គ្រចិត្ត​ ​ជួយ​បង្វឹក​ដល់​ក្រុម​ភ្លេង​កាយ​រឹទិ្ធ​រាជធានី ​ខេត្ត​ ​ដែល​បង្កើត​ថ្មី​ៗ​។​

​គួរ​រំលឹក​ផងដែរ​ថា​ ​ឆ្លងកាត់​ការ​ជម្រុះ​យ៉ាង​ស្វិតស្វាញ​ពី​ ​១៣​ ​ក្រុម​ កាលពី​ថ្ងៃទី​ ​១៤​-​១៥​ ​ខែមិថុនា ​គណៈកម្មការ​បាន​ស្វែងរកឃើញ​ក្រុម​ខ្លាំង​ចំនួន​ ​៦​ ​ដើម្បី​ឡើង​មក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ​មិថុនា​។ ​ជា​លទ្ធផល​ ក្រុម​ភ្លេង​កាយ​រឹទ្ធិ​ដែល​ដណ្តើម​បាន​ជ័យលាភី​កំពូល​ទាំង ​៣​ ​រួមមាន​៖ ​ជ័យលាភី ​លេខ​ ​១​ ​បាន​ទៅ​លើ​ ​ក្រុម​ភ្លេង​កាយ​រឹទ្ធិ ​រាជធានី​ភ្នំពេញ​, ​ជ័យលាភី ​លេខ​ ​២​ ​បាន​ទៅ​លើ​ ​ក្រុម​ភ្លេង​កាយ​រឹទ្ធិ ​ខេត្ត​ឧត្តរមានជ័យ​ និង​ ជ័យលាភី ​លេខ​ ​៣​ ​បាន​ទៅ​លើ​ ​ក្រុម​ភ្លេង​កាយ​រឹទ្ធិ ​ខេត្ត​បាត់ដំបង​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា