បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ករណីក្លែងបន្លំសញ្ញាបត្រ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងចាត់វិធានការតាម​នីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់

ករណីក្លែងបន្លំសញ្ញាបត្រ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងចាត់វិធានការតាម​នីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់

តាមរយៈសេចក្តីប្រកាស​ព័ត៌មាននៅរសៀលថ្ងៃពុធ (២៤ មិថុនា) នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកាសថា ពាក់ព័ន្ធនឹងការ​បដិសេធ​​​មិន​ទទួលស្គាល់​សញ្ញាបត្រ​របស់​ឈ្មោះ ណន សីហា កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៦ មក​ដល់បច្ចុប្បន្ន​នេះ វិទ្យាស្ថានបាន និង​បន្ត​ចាត់វិធានការ​តាមនីតិវិធីផ្ទៃក្នុង និង​តាមផ្លូវច្បាប់។

Advertisement

ការចេញ​សេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជានេះ គឺធ្វើ​ឡើង​បន្ទាប់ពីមានការ​ចាប់អារម្មណ៍របស់​សាធារណជន ដោយ​អ្នក​ខ្លះ​បានចោទជាសំណួរថា រឿងមួយនេះហាក់គ្មានចំណាត់ការផ្លូវច្បាប់នោះ។

វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា បានបំភ្លឺតាមរយៈសេចក្តីប្រកាស​ព័ត៌មានរបស់ខ្លួនថា ដើម្បី​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់ខ្ពស់​ចំពោះសុចរិតភាព កេរ្តិ៍ឈ្មោះ គុណភាព និង​ភាពជឿទុកចិត្ត នៃសញ្ញាបត្រ​ទាំងអស់​ដែលចេញដោយវិទ្យាស្ថាន, ករណីនេះ វិទ្យាស្ថានបានពិនិត្យ និង​ផ្ទៀងផ្ទាត់ឯកសារ​ពាក់ព័ន្ធជាមួយ​កំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យ​វិទ្យាស្ថានភ្លាមៗ​បន្ទាប់​ពីបាន​ដឹងអំពី​ការ​សង្ស័យ​ករណីក្លែង​បន្លំ​សញ្ញាបត្រ។

ជាមួយ​នឹង​ការចេញ​លិខិត​បដិសេធ​មិន​ទទួលស្គាល់​សញ្ញាបត្រ​របស់ឈ្មោះ ណន សីហា, វិទ្យាស្ថាន​ក៏​បាន​ប្រមូល ចងក្រង និង​រក្សា​ទុក​ឯកសារ ព័ត៌មាន និងភស្តុតាង​ពាក់ព័ន្ធ សម្រាប់គោលបំណង​នីតិវិធី​ផ្ទៃ​ក្នុង និង​នីតិវិធី​ច្បាប់ និង បាន​បង្កើត​ក្រុម​ការងារ ដែល​បាន​និង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់ របស់វិទ្យាស្ថាន និស្សិត អតីត​និស្សិត និយោជក និង​សាធារណជន។

តាមមាត្រា ៦៦១ នៃច្បាប់ព្រហ្មទណ្ឌចែងថា ជនណាដែលក្លែងបន្លំត្រាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា