ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga), របាំភារ៉ាតាណាទីយ៉ាម (Bharatanatyam) និង ភាសាហិណ្ឌូ (Hindi)។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងការយល់ដឹងពីវប្បធម៌រវាងប្រទេសទាំងពីរ។
កម្មវិធីបណ្តុះបណ្តាលនីមួយៗត្រូវបានបែងចែកទៅតាមកម្រិត និងពេលវេលាជាក់លាក់ដូចខាងក្រោម៖
១. ថ្នាក់យូហ្គា (Yoga)
ថ្នាក់មធ្យម និងកម្រិតខ្ពស់៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ (ម៉ោង ១៥:៤៥ – ១៦:៤៥)
ថ្នាក់កុមារ៖ ថ្ងៃព្រហស្បតិ៍ (ម៉ោង ១៧:០០ – ១៨:០០)
ថ្នាក់ជំនាញពិសេស៖ ថ្ងៃច័ន្ទ (ម៉ោង ១៨:១៥ – ១៩:៤៥)
២. ថ្នាក់របាំភារ៉ាតាណាទីយ៉ាម (Bharatanatyam)
អ្នកចាប់ផ្តើមដំបូង៖ ថ្ងៃច័ន្ទ, ពុធ និងសុក្រ (ម៉ោង ១៤:៣០ – ១៥:៣០)
កម្រិតមធ្យម៖ ថ្ងៃច័ន្ទ (ម៉ោង ១៧:០០) និងថ្ងៃអង្គារ (ម៉ោង ១៨:១៥)
កម្រិតគ្រូ (Master): ថ្ងៃពុធ និងសុក្រ (ម៉ោង ១៧:០០ – ១៨:០០)
ថ្នាក់កុមារ៖ ថ្ងៃអង្គារ (ម៉ោង ១៧:០០ – ១៨:០០)
៣. ថ្នាក់ភាសាហិណ្ឌូ (Hindi)
សម្រាប់អ្នកចាប់ផ្តើមរៀនដំបូង សិក្សារៀងរាល់ ថ្ងៃអាទិត្យ (ម៉ោង ១១:០០ – ១២:០០)។
ចំនួនអ្នកចូលរួមមានកំណត់! បេក្ខជនដែលមានបំណងចង់សិក្សា អាចចុះឈ្មោះតាមរយៈ [តំណភ្ជាប់នេះ] ។ នេះគឺជាឱកាសសម្រាប់យុវជន និងអ្នកដែលស្រឡាញ់សិល្បៈវប្បធម៌ឥណ្ឌា ក្នុងការដុសខាត់សមត្ថភាព និងសុខភាពផ្លូវកាយផ្លូវចិត្ត៕