បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ជា​ឱកាស​សម្រាប់​និស្សិត ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង (NUBB) ពេលនេះ សាកលវិទ្យាល័យ Sannio ប្រទេស​អ៊ីតាលី កំពុង​ប្រកាសជ្រើសរើសនិស្សិត ដើម្បីផ្លាស់​ប្តូរ​ការ​សិក្សា​អន្តរជាតិ (International Credit Mobility) ​រយៈ​ពេល ៥ ខែ ដោយចាប់​ពី​ខែកញ្ញា ឆ្នាំ២០២៦ ដល់ ខែមករា ឆ្នាំ២០២៧។

Advertisement

​អត្ថប្រយោជន៍​ដែល​សិស្ស​និស្សិតទទួលបាន​ក្នុងកម្មវិធីនេះ ​រួម​មាន៖ សំបុត្រយន្តហោះទៅ-មក ក៏​ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ។

ដើម្បីមាន​សិទ្ធិ​ដាក់ពាក្យ បេក្ខជន​ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

  • ជានិស្សិតថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងអំឡុងពេលចូលរួមកម្មវិធី
  • មាននិទ្ទេសមធ្យម (GPA) ចាប់ពី ៣.០០ ឡើងទៅ នៅពេលដាក់ពាក្យ
  • មានលទ្ធភាពចំណាយថ្លៃចាំបាច់ជាមុនសិន មុននឹងទទួលបានការសងត្រឡប់វិញពីកម្មវិធី
  • ប្តេជ្ញាចូលរួមជាមួយបណ្តាញអតីតនិស្សិតអន្តរជាតិរបស់សាកលវិទ្យាល័យ
  • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • ប្រសិនបើអាចទំនាក់ទំនងជាភាសាអ៊ីតាលីបាន នឹងទទួលបានអាទិភាពបន្ថែម

ឯកសារត្រូវភ្ជាប់

  • វិញ្ញាបនបត្រ ឬឯកសារបន្ថែមផ្សេងៗ (ប្រសិនបើមាន)
  • ប្រវត្តិរូបសង្ខេប (CV)
  • លិខិតបង្ហាញចំណាប់អារម្មណ៍ (Motivation Letter / Letter of Interest)
  • ច្បាប់ចម្លងពិន្ទុសិក្សាចុងក្រោយបំផុត (Academic Transcript)
  • បង្កាន់ដៃបង់ថ្លៃសិក្សា ឬបញ្ជាក់ការចុះឈ្មោះសិក្សា
  • ច្បាប់ចម្លងលិខិតឆ្លងដែន (ទំព័រព័ត៌មានផ្ទាល់ខ្លួន)
  • វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស និង/ឬ ភាសាអ៊ីតាលី ឬឯកសារសមមូល

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ដើម្បីទទួលបានការតែងតាំងពីសាកលវិទ្យាល័យ និស្សិតត្រូវបំពេញលក្ខខណ្ឌខាងលើ និង​ដាក់ឯកសារទាំងអស់ទៅកាន់ ការិយាល័យទំនាក់ទំនងសាធារណៈ និងកិច្ចការអន្តរជាតិ នៃ​សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង ឱ្យ​បានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

បេក្ខជនដែលជាប់ជម្រើសដំបូង នឹងត្រូវបានជូនដំណឹងឱ្យចូលរួមប្រឡងសរសេរ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ ហើយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិបាត់ដំបង នឹងបញ្ជូនឈ្មោះបេក្ខជនដែលត្រូវបានតែងតាំងទៅកាន់សាកលវិទ្យាល័យដៃគូ ដើម្បីធ្វើការជ្រើសរើសចុងក្រោយ។ បេក្ខជនដែលទទួលបានជោគជ័យ នឹងត្រូវបានទាក់ទងដោយផ្ទាល់តាមរយៈអ៊ីមែល។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងតាម Telegram ៖ (+855) 10 711 866៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា