បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើ របបអាហារ "ស៊ុតស្ងោរ" ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព ?

តើ របបអាហារ "ស៊ុតស្ងោរ" ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព ?

នាពេលបច្ចុប្បន្ន របបអាហារបែប “Boiled-Egg Diet” ដែលគេយកស៊ុតស្ងោរ ធ្វើជាអាហារប្រចាំថ្ងៃទាំង៣ពេល កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកដែលចង់ស្រកទម្ងន់។ ប៉ុន្តែ អ្នកគួរស្វែងយល់ឱ្យបានច្បាស់ពីគុណសម្បត្តិ ផលប៉ះពាល់ និងតុល្យភាពនៃជីវជាតិជាមុនសិន។

Advertisement

អត្ថប្រយោជន៍ និងគុណតម្លៃអាហារូបត្ថម្ភរបស់ស៊ុត

ស៊ុតគឺជាប្រភពអាហារដ៏ល្អប្រសើរ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មម។ ស៊ុតមួយគ្រាប់មានប្រូតេអ៊ីនប្រហែល ៦.២ ក្រាម ដែលជួយឱ្យឆាប់ឆ្អែត។ ស៊ុត ក៏មានវីតាមីន D និងសារធាតុ Choline ដែលជួយដល់ដំណើរការខួរក្បាល ការចងចាំ និងអារម្មណ៍។ ស៊ុតស្ងោរមួយគ្រាប់មានថាមពលត្រឹមតែប្រហែល ៧១.៥ កាឡូរីប៉ុណ្ណោះ។

ផលប៉ះពាល់ និងចំណុចគួរប្រុងប្រយ័ត្ន

ទោះបីជាស៊ុតមានជីវជាតិក៏ពិតមែន ប៉ុន្តែការផ្ដោតលើតែស៊ុតមួយមុខអាចបង្កជាបញ្ហាដូចជា៖

  1. កង្វះជាតិសរសៃ (Fiber)៖ ស៊ុតគ្មានជាតិសរសៃទាល់តែសោះ។ ការទទួលទានស៊ុតច្រើនពេកដោយមិនបន្ថែមបន្លែ ឬគ្រាប់ធញ្ញជាតិ អាចបណ្ដាលឱ្យ ទល់លាមក និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។
  2. កម្រិតកូឡេស្តេរ៉ុល ៖ ទោះបីជាការសិក្សាបច្ចុប្បន្នបង្ហាញថា ស៊ុតមានឥទ្ធិពលតិចតួចលើកូឡេស្តេរ៉ុលក្នុងឈាម ប៉ុន្តែការញ៉ាំច្រើនហួសកម្រិតអាចបង្កើនជាតិខ្លាញ់ឆ្អែត (Saturated Fat) ដែលនាំឱ្យប្រឈមនឹងជំងឺបេះដូង។
  3. មិនមាននិរន្តរភាព៖ នេះជារបបអាហារបែប Fad Diet ។ អ្នកអាចស្រកទម្ងន់បានលឿន ប៉ុន្តែវាមិនល្អចំពោះសុខភាពរយៈពេលវែង និងពិបាកអនុវត្តឱ្យបានជាប់លាប់។

តើអ្នកគួរធ្វើដូចម្ដេចដើម្បីឱ្យមានតុល្យភាព?

អ្នកជំនាញផ្នែកអាហារូបត្ថម្ភណែនាំថា ដើម្បីឱ្យមានសុខភាពល្អ អ្នកមិនគួរញ៉ាំតែស៊ុតមួយមុខនោះទេ ប៉ុន្តែគួររួមបញ្ចូលអាហារផ្សេងៗដូចជា គ្រាប់ធញ្ញជាតិ (អង្ករសម្រូប បបរ oats ឬដំឡូង), បន្លែ និងផ្លែឈើ (គួរញ៉ាំឱ្យបានច្រើនមុខដើម្បីទទួលបានវីតាមីនចម្រុះ) និងប្រភពប្រូតេអ៊ីនផ្សេងទៀត ដូចជា ត្រី សាច់មាន់ សណ្ដែកសៀង និងសណ្ដែកផ្សេងៗ។

យ៉ាងណាក៏ដោយ អ្នកជំនាញសុខភាពព្រមានថា ប្រសិនបើអ្នកមានបញ្ហាសុខភាពប្រចាំកាយ ឬធ្លាប់មានបញ្ហាក្នុងការទទួលទានអាហារ (Eating disorder) អ្នក​គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត មុននឹងសាកល្បងរបបអាហារទាំងនេះ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា