បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនគាំទ្រគម្រោងអប់រំថ្មី កែលម្អគុណភាពអប់រំ និងលើក​កម្ពស់ការរៀន និង​បង្រៀន​របស់កុមារ​នៅ​ជនបទ

ជប៉ុនគាំទ្រគម្រោងអប់រំថ្មី កែលម្អគុណភាពអប់រំ និងលើក​កម្ពស់ការរៀន និង​បង្រៀន​របស់កុមារ​នៅ​ជនបទ

រដ្ឋាភិបាល​ប្រទេស​ជប៉ុន តាមរយៈ​ស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៥ មីនា បានសម្រេច​ផ្តល់ជំនួយ​ឥតសំណងប្រមាណ ៤៩ម៉ឺនដុល្លារ សម្រាប់គម្រោង “កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេសកម្ពុជា”។

Advertisement

អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅ​ជប៉ុន ក្នុងភាពជាដៃគូជាមួយ​អង្គការទស្សនៈពិភពលោក​អន្តរជាតិប្រចាំកម្ពុជា ដែលអនុវត្តគម្រោងនេះ ឱ្យដឹងថា គម្រោងនេះនឹងផ្តោតសំខាន់ទៅលើ ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែក លើការវាយតម្លៃការសិក្សា។

ជាមួយគ្នា គម្រោងក៏គាំទ្រដល់ការកែលម្អបរិយាកាសសិក្សា តាមរយៈ ការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ ការផ្តល់ឧបករណ៍សិក្សា និងធនធានបង្រៀនផ្នែកឌីជីថលផងដែរ។ តាមរយៈគម្រោងនេះ គេរំពឹងថា នឹងបង្កើតឱកាសកាន់តែប្រសើរសម្រាប់កុមារគ្រប់រូបក្នុងការរៀនសូត្រ រីកចម្រើន និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់ពួកគេ។

ជាមួយគ្នាស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ក៏​បាន​សម្តែងក្តីសង្ឃឹមដែរថា ជំនួយឥតសំណងនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង ក៏ដូចជាលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា