បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គន្លឹះ​ និង​លក្ខខណ្ឌ​វិនិច្ឆ័យ​សំខាន់​ៗ​ សម្រាប់​ការ​ត្រៀម​ប្រឡង​ចូល​វិជ្ជាជីវៈ​មេធាវី​

គន្លឹះ​ និង​លក្ខខណ្ឌ​វិនិច្ឆ័យ​សំខាន់​ៗ​ សម្រាប់​ការ​ត្រៀម​ប្រឡង​ចូល​វិជ្ជាជីវៈ​មេធាវី​

​ការ​ប្រឡង​ចូល​វិជ្ជាជីវៈ​មេធាវី ​គឺជា​ការ​ប្រឡង​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​មួយ​ ​ដែល​ទាមទារ​ឱ្យ​បេក្ខជន​មាន​មូលដ្ឋានគ្រឹះ​ចំណេះដឹង​ច្បាប់​រឹងមាំ ​ទាំង​ផ្នែក​ទ្រឹស្ដី​ ​និង​ការ​វិភាគ​ជាក់ស្ដែង​។ ​ផ្អែក​តាម​បទពិសោធន៍​របស់​ លោក​ នី ​សោភ័ណ្ឌ ​សិស្ស​មេធាវី​ជំនាន់​ទី​២០​ ​ដើម្បី​អាច​ឈានជើង​ចូល​ក្នុង​វិស័យ​នេះ​ដោយ​ជោគជ័យ​ សិស្ស​-​និស្សិត​ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​បាន​ច្បាស់​នូវ​ «​លក្ខខណ្ឌ​ ​និង​ចំណេះដឹង​ចម្បង​ៗ​» ​ជាមុន​សិន​។​

Advertisement

​១.​ លក្ខខណ្ឌ​

​បេក្ខជន​ទាំងអស់​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​គតិយុត្តិ ​និង​កាយសម្បទា​ជាដាច់ខាត ​រួមមាន​៖​

​-​ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​
​-​ ​ត្រូវ​មាន​បរិញ្ញាបត្រ​ច្បាប់​ ​ឬ​សញ្ញាបត្រ​ច្បាប់​ដែល​បាន​ប្រកាស​ថា​ ​មាន​តម្លៃ​សម​មូល
​-​ ​មិន​ដែល​ផ្ដន្ទាទោស​ជាប់​បទឧក្រិដ្ឋ ​ឬ​បទ​មជ្ឈិម​ ​ឬ​បទ​ពិន័យ​ ​ឬ​បទ​រដ្ឋបាល​ ​ដូចជា​ការ​លុប​ឈ្មោះ​ចោល​ ​ការ​បញ្ឈប់​ពី​មុខងារ​ ការ​ហូត​ងារ​អំពី​អំពើ​ផ្ទុយ​នឹង​កិត្តិយស ​ឬ​អំពើ​មិន​ស្អាតស្អំ
​-​ ​មិន​ត្រូវ​មាន​ធន​ក្ស័យ​ផ្ទាល់ខ្លួន​ដែល​ប្រកាស​ដោយ​តុលាការ​
​-​ ​ត្រូវ​មាន​សីលធម៌​ ​និង​កាយសម្បទា​សមរម្យ​។​

​២.​ ​មូលដ្ឋានគ្រឹះ​ចំណេះដឹង​ផ្នែក​ទ្រឹស្ដី​ ​និង​ច្បាប់​

​ការ​ប្រឡង​សរសេរ​ទាមទារ​ឱ្យ​បេក្ខជន​ចំណាយ​ពេល​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​លើ​ឯកសារ​គតិយុត្តិ​សំខាន់​ៗ​ ​រួមមាន​៖​

​-​ ក្រម​រដ្ឋប្បវេណី​ ​និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី​
​-​ ក្រម​ព្រហ្មទណ្ឌ​ ​និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​
​-​ ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​
​-​ ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​
​-​ ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​រដ្ឋបាល​
​-​ វិធាន​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី
​-​ ​ផ្សេង​ៗ​ទៀត​ ​(​រដ្ឋធម្មនុញ្ញ ​ភូមិបាល​) ​។ល។​

​ចំពោះ​ការ​ប្រឡង​ប្រជែង​ចូលរៀន​សិស្ស​វិជ្ជាជីវៈ​មេធាវី​វិញ​ ​បើ​តាម​លោក​ នី ​សោភ័ណ្ឌ ​ក៏​ប្រឡង​នឹង​ត្រូវ​ធ្វើឡើង​ជា​ ​២​ដំណាក់កាល​ ​គឺ​ ​ដំណាក់កាល​សរសេរ​ ​និង​ ​ដំណាក់កាល​សម្ភាសន៍​ផ្ទាល់​មាត់​។ ​ហើយ​នៅក្នុង​ដំណាក់កាល​សម្ភាសន៍​ផ្ទាល់​មាត់​ ​គឺ​ត្រូវ​បាន​បែងចែក​ជា​ ​២​បន្ថែម​ទៀត​គឺ​ ​ការ​សម្ភាសន៍​ផ្ទាល់​មាត់​វគ្គ​ឯកទេសកម្ម ​និង​ការ​សម្ភាសន៍​ផ្ទាល់​មាត់​វគ្គ​វប្បធម៌​ទូទៅ​។​

​ការ​សម្រេច​ជ្រើសរើស​យក​វិជ្ជាជីវៈ​មេធាវី ​សម្រាប់​លោក​ នី ​សោភ័ណ្ឌ​ វិជ្ជាជីវៈ​នេះ​ ​អាច​ជួយ​ឱ្យ​ ​សិស្ស​ និស្សិត​ ​បោះ​ជំហាន​ទៅ​រក​អាជីព​មួយ​ដែល​មាន​តម្លៃ​នៅ​ក្នុង​សង្គម​ និង​ពោ​ពេញ​ទៅ​ដោយ​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ និង​អាច​កសាង​សមត្ថភាព​ តាមរយៈ​ការ​សិក្សា​ស្វែងយល់​ វិភាគ​ ​ចូលរួម​ដោះស្រាយ​បញ្ហា​ ​ដែល​កើតមានឡើង​នៅ​ក្នុង​សង្គម ​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ជា​គោល​។​

​មិន​តែ​ប៉ុណ្ណោះ​ ​បើ​តាម​សិស្ស​មេធាវី ​ជំនាន់​ទី​២០​ ​រូប​នេះ​ ​វិជ្ជាជីវៈ​មេធាវី ​គឺជា​វិជ្ជាជីវៈ​មួយ​ ​ដែល​អាច​ឱ្យ​សិស្ស​ និស្សិត​ ​មាន​សេរីភាព​នៅ​ក្នុង​ការ​បំពេញការងារ​ ​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់បញ្ជា​ណាមួយ​នោះ​ឡើយ​ ​ពោល​គឺ​មាន​សេរីភាព​ ​និង​ឯករាជ្យ​ភាព​ ក្នុង​ការ​យល់ព្រម​ទទួល​ ​ឬ​មិន​ទទួល​នូវ​ការ​ពឹង​ពាក់​ពី​អតិថិជន​ ស្រប​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ ​ឬ​អាច​ទទួលយក​កម្រៃ​សេវា​តាម​ការ​ព្រមព្រៀង​ ​និង​អាច​បើក​ការិយាល័យ​ខ្លួនឯង​នៅ​កន្លែង​ណា​ក៏​បាន​ ​ជាដើម​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា