បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីអប់រំ ៖ មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាកម្រិតមូលដ្ឋាន ជាអាទិភាពស្នូលនៃផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០២៤-២០៣០

មន្រ្តីអប់រំ ៖ មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាកម្រិតមូលដ្ឋាន ជាអាទិភាពស្នូលនៃផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០២៤-២០៣០

លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគូលីកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាកម្រិតមូលដ្ឋាន ត្រូវ​បាន​ចាត់ទុកជាអាទិភាពស្នូល នៃផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០២៤-២០៣០ ក្នុង​ការ​លើកកម្ពស់ការរៀនសូត្រកម្រិតមូលដ្ឋានរបស់កុមារកម្ពុជា។

Advertisement

ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការអនុវត្តកម្មវិធី “ការបង្រៀនស្របតាមកម្រិតសមត្ថភាពសិស្ស” (TaRL) កាលពីពេលថ្មីៗនេះ លោកជំទាវសាស្ត្រាចារ្យមានប្រសាសន៍ថា លទ្ធផល TaRL បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ គឺសិស្សគោលដៅ ៨៥% ឈានដល់កម្រិតអានកថាខណ្ឌឬរឿង កើនពី ៣៩% និងសិស្សគោលដៅ ៩៩% ឈានដល់សមត្ថភាពប្រមាណវិធីដក ចែក និងចំណោទ កើនពី ៤២%។

វឌ្ឍនភាពពីកម្មវិធីសាកល្បងនេះសបញ្ជាក់ថា កុមារគ្រប់រូបសុទ្ធតែអាចរៀនបានពូកែ ប្រសិនបើទទួលបានការគាំទ្រ និងវិធីសាស្ត្របង្រៀនត្រឹមត្រូវតាមកម្រិតសមត្ថភាព។ ក្រសួងអប់រំ យុវជន និងកីឡា រំពឹងថានឹងបន្តពង្រីក និងពង្រឹងការរៀនសូត្រកម្រិតមូលដ្ឋាននេះឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោក Craig Farmer ប្រធានក្រុមការងារ ASEAN SAGE បានមានប្រសាសន៍សាទរកម្ពុជា ដែលជាប្រទេសដំបូងក្នុងតំបន់អនុវត្តកម្មវិធី TaRL ពេញលេញយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេល ១១ខែ ដោយមានកិច្ចសហការល្អពីថ្នាក់មន្ទីរអប់រំខេត្តបាត់ដំបង និងកំពង់ចាម។ លោក Craig Farmer បញ្ជាក់ថា ការវាយតម្លៃផលជះនៅខែមិថុនាខាងមុខ នឹងជួយបញ្ជាក់បន្ថែមពីភាពជោគជ័យនៃលទ្ធផលទាំងនេះ។

តំណាងការិយាល័យ FCDO នៃចក្រភពអង់គ្លេស លោកស្រី Isla Gilmore បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡាចំពោះភាពដឹកនាំដោយផ្អែកលើភស្តុតាងជាក់ស្តែង។ តាមរយៈការចុះទស្សនកិច្ចផ្ទាល់ លោកស្រីបានឃើញពីការប្តេជ្ញាចិត្តរបស់គ្រូ និងការរីកចម្រើនរបស់សិស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសម្រេចចិត្តលើគោលនយោបាយអប់រំនាពេលអនាគត។

ក្នុងនាមអង្គការ Pratham International លោកស្រី Usha Rane បានរំឮកពីការសម្របសម្រួលវិធីសាស្ត្រ TaRL ឱ្យស្របតាមបរិបទកម្ពុជា ដូចជាការប្រើតារាងព្យញ្ជនៈ&ស្រៈ និងការរៀនបែបពហុវិញ្ញាណ ដើម្បីជួយសិស្សរៀនយឺត។ លោកស្រីបញ្ជាក់ថា TaRL ជាវិធីសាស្ត្របត់បែន និងក្រុមការងារត្រៀមបន្តគាំទ្រការអនុវត្តការបង្រៀន និងការរៀន (PTOM) ដើម្បីលើកកម្ពស់មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យានៅកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា