បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត​ដល់ទៅ២២មុខ​ដោយ​ឥតគិតថ្លៃ ក្រោម​កម្មវិធី​បណ្តុះបណ្តាល TVET ១លាន៥សែននាក់។

Advertisement

ជំនាញទាំង ២២ ដែលផ្តល់ជូន​រួមមាន ១.ជំនាញការផលិតនំ, ២.ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៣.ជំនាញធុរកិច្ចភេសជ្ជៈ, ៤.ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ៥.ជំនាញការថែទាំនិងជួសជុលរថយន្ត, ៦.ជំនាញការកែច្នៃបន្លែនិងផ្លែឈើ, ៧.ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៨.ជំនាញការងារកំបោរ, ៩.ជំនាញការដំឡើងបណ្តាញបំពង់ទឹក, ១០.ជំនាញការងារការ៉ូ, ១១.ជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ១២.ជំនាញការថែទាំនិងជួសជុលទូរសព្ទដៃ, ១៣.ជំនាញការថែទាំនិងជួសជុលជណ្តើរយន្ត, ១៤.ជំនាញការបន្ស៊ីលោហៈ, ១៥.ជំនាញការផ្សារអគ្គិសនី, ១៦.ជំនាញការថែទាំងនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ១៧.ជំនាញការថែទាំនិងជួសជុលអគ្គិសនីរថយន្ត, ១៨.ជំនាញសេវាកម្មកុំព្យូទ័រ, ១៩.ជំនាញការដំឡើងនិងថែទាំបណ្តាញកុំព្យូទ័រ, ២០.ជំនាញការវាស់ភ្នែកនិងកាត់កញ្ចក់វ៉ែនតា, ២១.ការធ្វើម្ហូបខ្មែរ, និង២២.ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព។

សម្រាប់ឯកសារក្នុង​​ចុះឈ្មោះចូលរៀន បេក្ខជន​គ្រាន់តែ​មាន​ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ហើយ​សម្រាប់​យុវជនមកពីគ្រួសារក្រីក្រ ត្រូវ​មាន​ បណ្ណក្រីក្រ១ , ក្រីក្រ២ ឬបណ្ណគ្រួសារងាយរងហានិភ័យ នោះនឹង​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺន​រៀលក្នុង​មួយ​ខែថែមទៀត។

ចំពោះយុវជនដែលចាប់អារម្មណ៍លើអាហារូបករណ៍នេះ អាចចាប់ផ្តើមនៅវគ្គសិក្សាថ្មី នឹងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

​សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២ ឬទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា