ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។
អាហារូបករណ៍ Manaaki New Zealand Scholarships ផ្តល់ជូនសម្រាប់កម្រិតសញ្ញាបត្រក្រោយឧត្តមសិក្សា (Postgraduate Diploma), ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s) និងថ្នាក់បណ្ឌិត (PhD) សម្រាប់ប្រជាជនកម្ពុជា ដែលស្វែងរកការសិក្សាក្នុងវិស័យដែលរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជា។
វិស័យអាទិភាពសម្រាប់វគ្គជ្រើសរើសឆ្នាំ២០២៦ រួមមាន ៖ ភាពធន់នឹងអាកាសធាតុ, វិទ្យាសាស្រ្ត និងបរិស្ថាន, ភាពធន់នឹងសេដ្ឋកិច្ច និងវិស័យឯកជន, អប់រំ, សុវត្ថិភាពចំណីអាហារ និងកសិកម្ម, អភិបាលកិច្ច, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, ហេដ្ឋារចនាសម្ព័ន្ធ, សន្តិភាព សន្តិសុខ យុត្តិធម៌ និងសង្គមដែលមានភាពធន់។
លោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា មានប្រសាសន៍ថា អាហារូបករណ៍នេះ មានគោលបំណងផ្តល់អំណាចដល់ប្រជាជនកម្ពុជានូវចំណេះដឹង ជំនាញ និងគុណវុឌ្ឍិ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ការទទួលពាក្យសុំអាហារូបករណ៍ដើម្បីទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរនៅការិយាល័យ IDP Education ដែលមានទីតាំងនៅមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការបណ្តុះបណ្តាល (ACE) ឬចូលទៅកាន់គេហទំព័រ nzscholarships.govt.nz ៕
